Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការប្រមូលផ្តុំគ្នា បានកើតមានជាថ្មី ក្នុងទីក្រុងហុងកុង ខណះក្រុមអ្នកតវ៉ា ប្រឆាំងនឹងច្បាប់បត្យាប័ន

  • បោះពុម្ព

បាតុកររាប់សិបរយនាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃព្រហស្បត្តិ៍ នៅខាងក្រៅការិយាល័យលេខាធិការយុត្តិធម៌របស់ទីក្រុងហុងកុង បន្ទាប់ពីការតវ៉ាមួយយប់ទៀត លើច្បាប់បត្យាប័នដែលបានផ្អាក និងដែលបាននាំទីក្រុងដែលគ្រប់គ្រងដោយប្រទេសចិន ឲ្យធ្លាក់ចូលក្នុងវិបត្តិនយោបាយ។

មនុស្សរាប់សិបលាននាក់ ប្រមូលផ្តុំគ្នាលើដងផ្លូវ កាលពី៣សប្តាហ៏កន្លងមក ដើម្បីទាមទារឲ្យច្បាប់នោះ ត្រូវគេលុបចោល។ វាជាច្បាប់ ដែលអាចអនុញ្ញាតិឲ្យជនជាប់សង្ស័យឧក្រិដ្ឋ ត្រូវបានគេបញ្ជូនទៅកាន់ដីគោក ដើម្បីកាត់ទោសតាមផ្លូវច្បាប់ ដែលគ្រប់គ្រងដោយគណបក្សកុម្មុយនីសចិន ។

កាលពីព្រលឹមថ្ងៃព្រហស្បត្តិ៍ ប៉ូលីសផ្នែកបាតុកម្ម បានប្រើប្រាស់ដំបង និងខែល ដើម្បីបណ្តេញក្រុមអ្នកតវ៉ា ដែលឡោមព័ទ្ធទីស្នាក់ការប៉ូលីស ពេសពេញដងផ្លូវ Wan Chai ដែលជាទីកន្លែងពេលរាត្រីដ៏មានប្រជាប្រិយ។

រដ្ឋាភិបាល បានប្រកាសថា ខណះពេលខ្លួន គោរពសិទ្ធិសាធារណជន ចំពោះការប្រមូលផ្តុំដ៏សន្តិវិធី ខ្លួន គឺមិនអាចទទួលយកបានទេចំពោះក្រុមអ្នកតវ៉ាដែលមកបិទផ្លូវ និងឡោមព័ទ្ធទីស្នាក់ការប៉ូលីសបែបនេះ។

ក្រុមបាតុករ បានឆ្លៀតឪកាសនៃកិច្ចប្រជុំកំពូលមេដឹកនាំជាន់ខ្ពស់ពិភពលោក G20 នៅប្រទេសជប៉ុនក្នុងសប្តាហ៍នេះ ដើម្បីអំពាវនាវឱ្យស្ថានភាពនៅក្នុងទីក្រុងហុងកុង ត្រូវបានដាក់នៅក្នុងរបៀបវារៈ ដែលជាការផ្លាស់ប្តូរមួយជាក់លាក់ ដើម្បីបង្ខំទីក្រុងប៉េកាំងដែលបានប្តេជ្ញាមិនព្រមទទួលយកការពិភាក្សាបែបនេះទេ នេះបើតាមការផ្សាយរបស់Channel News Asia កាលពីថ្ងៃព្រហស្បត្តិ៍ ៕