Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូនសិស្សជាច្រើន បានធ្លាក់ខ្លួនឈឺត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីសាលារៀន ក្នុងរដ្ឋ Pasir Gudang ត្រូវបានបើកឡើងវិញ ចំពេលវិបត្តិការបំពុល

  • បោះពុម្ព

កូនសិស្សជាច្រើន ក្នុងរដ្ឋ Pasir Gudang របស់ប្រទេសម៉ាឡេស៊ីបានទទួលរងបញ្ហាផ្លូវដង្ហើម និងចង់ក្អួត កាលពីថ្ងៃអាទិត្យ ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់សាលារៀនចំនួន១១១កន្លែង ក្នុងតំបន់នោះ ត្រូវបានបើកឡើងវិញ បន្ទាប់ពីត្រូវគេចេញបញ្ជាឲ្យបិទទ្វារ កាលពីថ្ងៃអង្គារ៍សប្តាហ៍មុន ដោយសារតែការភ័យខ្លាចការបំពុល។

សិស្ស និងគ្រូជាច្រើន បានអស់កម្លាំងល្ហិតល្ហៃ អំឡុងពេលបើកឡើងវិញនូវសាលារៀនជាតិ Kopo នាម៉ោង៨កន្លះព្រឹក។ សាលារៀនជាច្រើនទៀត ក៏ត្រូវបានគេជឿថា មានរងប៉ះពាល់ដែរ ហើយឡានពេទ្យសង្រ្គោះហោចណាស់ ចំនួន៣គ្រឿងមកពីមន្ទីរពេទ្យ ស៊ុលតង់ Ismail និងមកពីកងកម្លាំងការពារស៊ីវិល ត្រូវបានឃើញប្រញាប់ប្រញាល់ទៅកាន់សាលារៀន។

ឪពុកម្តាយជាច្រើន ក៏ត្រូវបានគេមើលឃើញទៅទទួលយកកូនៗពួកគេត្រលប់ទៅកាន់ផ្ទះវិញដែរ។ សិស្ស និងគ្រូប្រហែល៣០នាក់ មកពីសាលារៀនចំនួន១៥ ត្រូវបានគេបញ្ជូនទៅកាន់គ្លីនីកសុខភាព គិតមកទល់ពេលនេះ ដោយមានអាការះ ក្អួត និងវិលមុខ។

ប្រធានគណះកម្មាការកេរ្តិដំណែល វប្បធម៌ និងសុខភាពរដ្ឋ Johor បានប្រាប់ថា យ៉ាងហោចណាស់មានកូនសិស្សចំនួន ១៣០នាក់ ត្រូវបានប្រទះឃើញពិបាកដកដង្ហើម និងវិលមុខ ប៉ុន្តែក្រោយពីត្រួតពិនិត្យ មានត្រឹមតែ៣០នាក់ទេ រួមទាំងគ្រូ៣នាក់ ត្រូវបានបញ្ជូនទៅកាន់គ្លីនីកសុខភាព។

ទោះយ៉ាងណាក៏ដោយ ក៏សាលារៀនទាំងនោះ នៅតែបន្តបើកដំណើរការ ដូចធម្មតាដដែល នៅថ្ងៃអាទិត្យនោះ។ នៅពេលព្រឹក ក្រោមការត្រួតពិនិត្យរបស់ក្រុមជំនួយបន្ទាន់របស់ Pasir Gudang បានបង្ហាញថា លំអានគុណភាពខ្យល់ គឺឋិតនៅកម្រិតធម្មតានៅឡើយ ហើយសិស្ស និងគ្រូភាគច្រើន ដែលរងបញ្ហានោះ គឺពួកគេស្ថិតក្នុងថ្នាក់រៀន ដែលមានទីតាំងក្នុងកម្រិតខ្ពស់។ នៅថ្ងៃស្អែក សាលា នឹងប្តូរពួកគេមកកាន់កម្រិតទាប ក្នុងវិធានការណ៏បង្ការការប្រុងប្រយ័ត្ន នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃអាទិត្យ។