Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រំលោភហើយសម្លាប់ ក្មេងស្រីនៅលើរថភ្លើង បុគ្គលិកថ្មីម្នាក់ នៃស្ថានីយ៍រថភ្លើងថៃ

  • បោះពុម្ព

ថៃ៖ (SRT) បានអះអាងថា គាត់បានស្រវឹងស្រា នៅពេលដែលគាត់ បានចាប់រំលោភ ក្មេងស្រី អ្នកធ្វើ ដំណើរម្នាក់ អាយុ១៣ឆ្នាំ ហើយបាន សម្លាប់នាង នៅលើរថភ្លើងនេះ ដែលបានកំពុង ធ្វើដំណើរទៅកាន់ ទីក្រុងបាងកក កាលពីថ្ងៃអាទិត្យ ។ ជនល្មើសឈ្មោះ Wanchai Saengkhao អាយុ២២ឆ្នាំ បានសារភាព ចំពោះអំពើ ឧក្រិដ្ឋនេះ កាលពីថ្ងៃចន្ទ ។

ប្រភពព័ត៌មាន ពីប៉ូលិសនេះ បាននិយាយថា បុរសនេះ ក៏ត្រូវបានចាប់ខ្លួនផងដែរ តាមការចោទប្រកាន់ ពីបទជួញដូរ គ្រឿងញៀន  នៅទីក្រុង បាងកក កាលពី ៥ឆ្នាំមុន ។ ក្មេងស្រី ដែលជាជនរងគ្រោះនេះ ឈ្មោះ Kaem បានធ្វើដំណើរ តាមរថភ្លើងនេះ ជាមួយបងប្អូនស្រី ២នាក់ របស់ នាង និងមិត្តប្រុសម្នាក់ របស់នាង ផងដែរ។

ពួកអ្នករួមដំណើរជាមួយនាង បានដេកលក់ នៅលើរថភ្លើងនេះ អស់រយៈពេល ជាច្រើនម៉ោង កាលពីថ្ងៃអាទិត្យ ហើយនៅពេលដែល ពួកគេ បានភ្ញាក់ពីដេកនោះ ពួកគេមិនបាន ឃើញនាងនោះទេ ។ ក្រុមគ្រួសាររបស់នាង បានដាក់ពាក្យប្តឹងទៅ ប៉ូលិស ដែលបានហៅ បុគ្គលិក រថភ្លើង ទាំងអស់ មកសួរនាំអំពី ករណីនេះ ។ ក្រុមបុគ្គលិកសង្គ្រោះ បានរកឃើញ សាកសពនាង ដោយគ្មានសម្លៀកបំពាក់ នៅតំបន់ ព្រៃមួយ នៅជិត ស្ថានីយ៍រថភ្លើងនេះ នៅស្រុក Pran Buri ក្នុងខេត្ត Prachuap Khiri Khan កាល ពីថ្ងៃអង្គារ៕

ដកស្រង់ពី៖ CEN