Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលីសទីក្រុងប៉េកាំង បានកម្ទេចគ្រឿងញៀនចំនួន ១.៦តោន

  • បោះពុម្ព

កាលពីថ្ងៃសុក្រ ប៉ូលីសទីក្រុងប៉េកាំង បានកម្ទេចគ្រឿងញៀនជាសរុបចំនួន ១.៦តោន ដែលខ្លួនបានរឹបអូស កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ។

គ្រឿងញៀនទាំងនោះ រួមមានមេតំហ្វេតាមីន ហេរ៉ូអ៊ីន កូកាអ៊ីន កញ្ឆា និងថ្នាំញៀនប្រភេទថ្មីមួយចំនួន គឺត្រូវបានគេចាក់ចូលក្នុងម៉ាស៊ីនដុតរំលាយដែលសីតុណ្ហភាពខ្ពស់មួយ នេះបើតាមយោងតាមក្រុមការងារប្រឆាំងគ្រឿងញៀន នៃការិយាល័យសន្តិសុខប៉ូលីសសាលាក្រុងប៉េកាំង។

ប៉ូលីសទីក្រុងប៉េកាំង បានសហការណ៏ជាមួយនឹងអជ្ញាធរគយសាលាក្រុង នាយកដ្ឋានអយស្ម័យយាន្ត និងរដ្ឋបាលប្រៃសនីយ៍ ដើម្បីបង្ការគ្រឿងញៀនទាំងនោះ ចូលក្នុងរដ្ឋធានី។ ប៉ូលីសទីក្រុងប៉េកាំង ក៏បានកំទេចគ្រឿងញៀនច្រើនជាង ៩០០ករណី និងបានរឹបអូសជិត ៧០គ.ក ចាប់តាំងពីឆ្នាំ ២០១៨មក នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអាទិត្យ។