Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់៣៤នាក់ និងរងរបួស ៦៨នាក់ ខណះមានការផ្ទុះ រញ្ជួយរដ្ឋធានី Kabul

  • បោះពុម្ព

មានមនុស្សរហូតដល់ ៣៤នាក់ ត្រូវបានអះអាងថា បាត់បង់ជីវិត និង៦៨នាក់ទៀត បានរងរបួស និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានការផ្ទុះដ៏ខ្លាំងមួយ រញ្ជួយរដ្ឋធានី Kabul នាម៉ោងប្រញឹកពេលព្រឹក កាលពីថ្ងៃចន្ទ នេះបើតាមបណ្តាញទូរទស្សន៍ផ្សព្វផ្សាយក្នុងស្រុក Tolo រាយការណ៏។

សាក្សីផ្ទាល់ភ្នែក បានប្រាប់កាសែតស៊ិនហួរ ក្នុងលក្ខខ័ណ្ឌអនាមិកថា ពួកសកម្មប្រយុទ្ធមួយចំនួន បានចូលក្នុងអគារមួយកន្លែងដែលកំពុងសាងសង់ នាម៉ោង៩ព្រឹក ម៉ោងក្នុងស្រុក ហើយបានបាញ់គ្នាទៅវិញទៅមកជាមួយនឹងកងកម្លាំងសន្តិសុខ នៅនឹងកន្លែង។

បើតាមសាក្សីប្រាប់ ពួកសកម្មប្រយុទ្ធទាំងនោះ ដំបូងបានបំផ្ទុះឡានដែលបំពាក់គ្រាប់បែករបស់ខ្លួន ហើយក៏ចាប់ផ្តើម បាញ់បោះនៅជុំវិញកន្លែងនោះ។ កន្លែងកើតហេតុ គឺឋិតនៅជិតនឹងសាខានាយកដ្ឋានភស្តុភាររបស់ក្រសួងការពារជាតិ ពហុកីឡាដ្ឋាន សាខាក្រសួងវប្បធម៌ និងព័ត៌មាន ហើយនឹងអគារស្នាក់នៅមួយចំនួន។

កងកម្លាំងសន្តិសុខ បានឡោមព័ទ្ធកន្លែងនោះ ហើយអ្នកកាសែត គឺមិនត្រូវបានគេអនុញ្ញាតិឲ្យចូលកន្លែងកើតហេតុនោះទេ។ ប៉ូលីស នៅមិនទាន់ធ្វើអត្ថាធិប្បាយលើស្ថានភាពនោះ នៅឡើយទេ។

ពួកសកម្មប្រយុទ្ធតាលីបង់ បានអះអាងទទួលខុសត្រូវលើរឿងនេះ។ Zabihullah Majahid ដែលអះអាងថា ខ្លួននិយាយក្នុងនាមក្រុមតាលីបង់ បានប្រាប់បណ្តាញព័ត៌មានថា ក្រុមសកម្មប្រយុទ្ធ មានទិសដៅលើមូល-ដ្ឋានយោធា ក្នុងរដ្ឋធានី Kabul ដោយឡានបង្កប់គ្រាប់បែកកាលពីព្រឹកថ្ងៃចន្ទ ដោយកំទេចមូលដ្ឋាន និងបង្កនូវការសម្លាប់ដ៏ច្រើនបែបនេះមកលើបុគ្គលិកសន្តិសុខ ដែលប្រចាំនៅទីនោះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ នាថ្ងៃអង្គារ៍។