Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទឹកភ្លៀងដ៏ខ្លាំង ក្នុងទីក្រុងម៉ុមបៃ ប្រទេសឥណ្ឌា បានបង្កឲ្យបាក់រលំជញ្ជាំង ដែលសម្លាប់មនុស្សអស់ ១៣នាក់

  • បោះពុម្ព

ជញ្ជាំងមួយផ្ទាំង បានបាក់រលំលើខ្ទមរខេករខាក ក្នុងរដ្ឋធានីហិរញ្ញវត្ថុ Mumbai របស់ឥណ្ឌា កាលពីថ្ងៃអង្គារ៍ ដោយសម្លាប់មនុស្សហោចណាស់ ១៣នាក់ ខណះទឹកភ្លៀងធ្លាក់ខ្លាំង នាថ្ងៃទី២ជាប់គ្នា បានរំខានដល់ចរាចរណ៏ផ្លូវអាកាស និងផ្លូវរថភ្លើង ហើយបង្ខំឲ្យអជ្ញាធរ ប្រកាសដាក់ជាថ្ងៃសម្រាកតែម្តង។

ទីក្រុង Mumbai គឺកំពុងប្រែក្លាយខ្លួនទៅជាមជ្ឍមណ្ឌលហិរញ្ញវត្ថុរបស់ឥណ្ឌា ប៉ុន្តែផ្នែកធំៗនៃទីក្រុង បានបង្ខំសម្របខ្លួននឹងទឹកភ្លៀងរដូវមូសុងប្រចាំឆ្នាំ ខណះសំណង់រីករាលដាល ហើយបំពង់បង្ហូរទឹក ដែលកកស្ទះដោយសម្រាម និងផ្លូវទឹក ធ្វើឱ្យវាកាន់តែងាយរងគ្រោះទៅនឹងភាពវឹកវរ។

ទឹកភ្លៀង បាននាំឲ្យជញ្ជាំងបាក់ធ្លាក់លើខ្ទមតូចៗ សង់លើជម្រាលជើងភ្នំ ក្នុងតំបន់ Malad ដែលជាជាយក្រុងភាគខាងលិច នេះបើតាមមន្រ្តីកងពន្លត់អគ្គិភ័យប្រាប់។ បើតាមការបន្ថែមរបស់មន្រ្តីខាងលើ ការងារសង្រ្គោះ គឺនៅតែកំពុងបន្តហើយមកទល់ពេលនេះ គឺមានប្រជាជនច្រើនជាង ១០នាក់ ត្រូវបានជួយសង្រ្គោះ។

ទឹកភ្លៀងច្រើនជាង ៣០០មីលីម៉ែត្រ បានធ្លាក់ក្នុងរយះពេលជាង២៤ម៉ោង ក្នុងតំបន់មួយចំនួន ធ្វើឲ្យផ្លូវថ្នល់ និងផ្លូវរថភ្លើងជាច្រើនលិចលុង ដោយបង្ខំឲ្យផ្អាកសេវាកម្មរថភ្លើងតំបន់ជាយក្រុងមួយចំនួន ដែលអ្នកដំណើររាប់លាននាក់ ជិះទៅធ្វើការរាល់ថ្ងៃ។

ខណៈមន្រ្តីអាកាសធាតុ ព្យាករណ៏មិនទៀងទាត់នូវភ្លៀងធ្លាក់ខ្លាំង និងនិងកាន់តែខ្លាំងបំផុតនៅតាមតំបន់ដាច់ស្រយាលនោះ អាជ្ញាធរសាលាក្រុង បាននិយាយថា រដ្ឋាភិបាលរដ្ឋ បានសម្រេចកំណត់ថ្ងៃសម្រាកជាសាធារណៈមួយ នេះបើតាមការផ្សាយរបស់ Channel News Asia នាថ្ងៃអង្គារ៍។