បណ្តាញសង្គម

ប្រធានាធិបតីកោះតៃវ៉ាន់ គ្រោងទៅទស្សនកិច្ចសហរដ្ឋអាមេរិក នាខែកក្កដា បង្កការខឹងសម្បារពីសំណាក់ប្រទេសចិន

ប្រធានាធីបតីកោះតៃវ៉ាន់ គឺលោកស្រី Tsai Ing-wen នឹងចំណាយពេល៤យប់ លើទឹកដីសហរដ្ឋអាមេរិក នាខែកក្កដា ខណះទស្សនកិច្ចសម្ព័ន្ធមិត្តការទូត Caribbean នេះបើតាមរដ្ឋាភិបាលលោកស្រីប្រាប់ កាលពីថ្ងៃចន្ទ ដែលបញ្ហានេះ បានធ្វើឲ្យប្រទេសចិនខឹងសម្បារ ហើយជម្រុញឲ្យរដ្ឋធានី Washington មិនអនុញ្ញាតិដំនើរទស្សនកិច្ចរបស់លោកស្រី។

ប្រទេសចិន និយាយថា កោះតៃវ៉ាន់ ដែលគ្រប់គ្រប់ដោយខ្លួនឯង គឺគ្រាន់តែជាខេត្តមួយរបស់ប្រទេសចិនប៉ុណ្ណោះ ដោយមិនមានទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋនោះទេ ហើយហៅបញ្ហានេះថា ជាបញ្ហាសំខាន់បំផុតនៅក្នុងចំណងទាក់ទងជាមួយសហរដ្ឋអាមេរិក ដែលគ្មានចំណងផ្លូវការជាមួយក្រុងតៃប៉ិនោះទេ ប៉ុន្តែគឺជាអ្នកគាំទ្រការទូត និងអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់ដែនកោះមួយនេះ។

ព័ត៌មានលម្អិតស្តីពីការធ្វើដំណើរទៅទឹកដីអាមេរិក នៅកំពុងត្រូវបានគេរៀបចំនៅឡើយ។ ទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កោះតៃវ៉ាន់ បានប្រាប់ថា លោកស្រី Tsai ត្រូវរំពឹងនឹងផ្ទេរជើងហោះហើរក្នុងទីក្រុង New York និង Denver ។

ក្រុងប៉េកាំង ជាទៀងទាត់បានបញ្ជូនយន្តហោះ និងនាវាយោធា ទៅក្រឡឹងកោះតៃវ៉ាន់ លើសមយុទ្ធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កោះតៃវ៉ាន់បច្ចុប្បន្ននេះ មានទំនាក់ទំនងផ្លូវការជាមួយបណ្តាប្រទេសចំនួន 17 ដែលស្ទើរតែគ្រប់ប្រទេសតូចៗនៅអាមេរិកកណ្តាល និងប៉ាស៊ីហ្វិក នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃ អង្គារ៍។