Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មីស៊ីលប្រឆាំងយន្តហោះមួយ បានធ្លាក់ក្បែររដ្ឋធានី Cypriot

  • បោះពុម្ព

គ្រាប់ មីស៊ីលប្រឆាំងនឹងយន្តហោះមួយ ដែលប្រហែលជាវង្វេងខុសទិស បន្ទាប់ពីត្រូវបានបាញ់តបនឹងយន្តហោះអ៊ីស្រាអែលរំលងប្រទេសស៊ីរី បានធ្លាក់នៅភាគខាងជើងរដ្ឋធានី Cypriot កាលពីព្រឹកថ្ងៃចន្ទ បង្កឲ្យមានអគ្គិភ័យនៅលើភ្នំ នេះបើតាមមន្រ្តី Cypriot ប្រទេសក្រិក និងទួគី ប្រាប់។

អ្នកភូមិក្នុងតំបន់បានប្រាប់ថា ពួកគេបានឃើញអណ្តាតភ្លើងដែលកើតឡើងបន្ទាប់ពីការផ្ទុះមួយចំនួន ជាបន្តបន្ទាប់ភ្លាមៗនោះ នៅម៉ោងជិត១រលំងអាធាត្រ។ ទីកន្លែងដែលវត្ថុនោះធ្លាក់ គឺឋិតក្នុងតំបន់ដែលគ្រប់គ្រងដោយកងទ័ពទួគី ចាប់តាំងពីឆ្នាំប្រតិបត្តិការណ៏យោធាឆ្នាំ ១៩៧៤។

មន្រ្តី Cypriot ទួគី បានប្រាប់ថា ការផ្ទុះ បានកើតឡើងជិតភូមិមួយនៅចង្កេះភ្នំ មិនច្រើនជាង១០គ.ម តាមខ្សែបណ្តោយក្នុងតំបន់ Nicosia ដោយបង្កជាអគ្គិភ័យនៅលើភ្នំ ដែលត្រូវបានពន្លត់ភ្លាមៗ។

ឧបទ្ទវហេតុនោះ គឺមានការជាប់ទាក់ទងនឹងប្រតិបត្តិការណ៏យោធា ក្នុងតំបន់មជ្ឍឹមបូព៌ា នេះបើតាមសំដីមេបញ្ជាការយោធា Cypriot ទួគី ដោយមិនមានផ្តល់ព័ត៌មានលំអិត ដោយសារតែការស៊ើបអង្កេត កំពុងដំណើរការ។

អ្នកនាំពាក្យរដ្ឋាភិបាល Cypriot បានប្រាប់ថា ឧបទ្ទវហេតុនេះ គឺជាការក្រើនរលឹកពីស្ថានភាពផុយស្រួយនៅក្នុងតំបន់នោះ ហើយសង្ឃឹមថា វា នៅតែជាឧបទ្ទវហេតុដែលដាច់ឆ្ងាយមួយប៉ុណ្ណោះ។

ទីតាំងដែលវត្ថុនោះធ្លាក់ចុះ គឺត្រូវបានហ៊ុំព័ទ្ធទៅដោយអ្នកជំនាញកងទ័ពទួរគី ដែលបានមកដល់ពីទីក្រុង Ankara ដោយបានចាប់ផ្តើមពិនិត្យមើលទីតាំងផ្ទុះ ដែលបានបណ្តាលឱ្យមានការដាច់ចរាចរព័ត៌មាន នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។