បណ្តាញសង្គម

ប្រទេសឥណ្ឌូនេស៊ី គ្រោងបញ្ជូនត្រលប់នូវកុងតឺន័រសម្រាមចំនួន ៤៩ ទៅកាន់អឺរ៉ុប និងសហរដ្ឋអាមេរិក

កុងតឺន័រដឹកជញ្ជូន១០ជាង ដែលពោរពេញដោយសម្រាម នឹងត្រូវវិលត្រលប់ទៅកាន់ប្រទេសបារាំង និងប្រទេសអភិវឌ្ឍន៍ដទៃទៀតៗ នេះបើតាមប្រទេសឥណ្ឌូនេស៊ី ប្រាប់កាលពីថ្ងៃអង្គារ៍ ខណះបណ្តាប្រទេសប្រជាជាតិអាស៊ីអាគ្នេយ៍ ជំទាស់យ៉ាងខ្លាំងដែលបម្រើការជាទីលានចាក់សម្រាមអន្តរជាតិបែបនេះ។

កុងតឺន័រចំនួន៤៩ គឺមានផ្ទុកពេញដោយការចម្រុះនៃសម្រាម កាកសំណល់ថង់ប្លាស្ទីក និងសម្ភារះគ្រោះថ្នាក់នានា ដោយបំពាននឹងច្បាប់នៃការនាំចូល នេះបើយោងតាមមន្រ្តីគយប្រចាំកោះ Batam ។

កាកសំណល់ទាំងនោះ គឺមកពីសហរដ្ឋអាមេរិក អូស្ត្រាលី បារាំង អាល្លឺម៉ង់ និងទីក្រុងហុងកុង។ កាលពីខែមុនទីក្រុង Jakarta បានបញ្ជូនត្រលប់នូវកុងតឺន័រកាកសំណល់ចំនួន៥ ទៅកាន់សហរដ្ឋអាមេរិក ដោយមានការចូលរួមជាមួយក្រុម នៃប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមិនសប្បាយចិត្តអំពីការត្រូវបានប្រើជាមូលដ្ឋានចាក់សំរាមពីបណ្តាប្រទេសលោកខាងលិច។

ការសម្រេចរបស់ប្រទេសចិន ក្នុងឆ្នាំ ២០១៨ ដើម្បីហាមឃាត់ការនាំចូលកាកសំណល់ប្លាស្ទីកបរទេស បានធ្វើឲ្យការកែច្នៃឡើងវិញជាសកល ជួបភាពវឹកវរ ដោយនាំឲ្យប្រទេសអភិឌ្ឍន៍ទាំងនោះ ប្រឹងប្រែងរកទីកន្លែងដើម្បីបញ្ជូនចេញកាកសំណល់របស់ខ្លួន។

បរិមាណសំរាមជាច្រើន ចាប់តាំងពីពេលនោះមក ត្រូវបានបញ្ជូនបន្តទៅអាស៊ីអាគ្នេយ៍។ កាលពីខែឧសភា ប្រទេសម៉ាឡេស៊ីដែលជាប្រទេសជិតខាង បានប្តេជ្ញាថា នឹងបញ្ជូនកាកសំណល់ប្លាស្ទិករាប់រយតោនត្រលប់ទៅវិញ។

ទន្ទឹមនឹងនេះដែរ ប្រទេសហ្វីលីពីន បានបញ្ជូនត្រឡប់វិញនូវកុងតឺន័រចំនួន 69 ទៅប្រទេសកាណាដាវិញកាលពីខែមុន ដោយបញ្ចប់ជម្លោះការទូតរវាងប្រទេសទាំងពីរ។

ប្លាស្ទិកប្រហែល 300 លានតោន ត្រូវបានផលិតជារៀងរាល់ឆ្នាំ នេះបើយោងតាមមូលនិធិសត្វព្រៃពិភពលោក (WWF) ដែលសម្រាមភាគច្រើន ត្រូវបានបញ្ចប់ដោយកប់ក្នុងដី ឬការបំពុលទឹកសមុទ្រ ហើយបានក្លាយទៅជាវិបត្តិអន្តរជាតិ ដែលកំពុងកើនឡើង នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃពុធ។