Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការសាកល្បងចំណាំមុខ បានចាប់ផ្តើ មនាអាកាសយាន្តដ្ឋានប្រទេសឥណ្ឌា

  • បោះពុម្ព

វាជាលើកដំបូង១នៅក្នុងប្រទេស ដែលអាកាសយាន្តដ្ឋាន Rajiv Gandhi (RGIA) នាទីក្រុង Hyderabad ភាគខាងត្បូងប្រទេសឥណ្ឌា បានចាប់ ផ្តើម ការសាកល្បង ការចំណាំមុខសម្រាប់អ្នកដំណើរទាំងអស់ នៅក្នុងការដេញថ្លៃ១ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរដោយមិនប្រើក្រដាសហើយជៀសវាងនូវការត្រួតពិនិត្យអត្តសញ្ញាណ នៅចំណុចជាច្រើនមុនពេលអ្នកដំណើរជិះយន្តហោះ។

"ការសាកល្បងចំណាំមុខបានចាប់ផ្តើមហើយ! ពេលវេលាសម្រាប់អ្នកឈានចូលអនាគតនៅ RGIA Hyderabad!" នេះបើយោងតាមគណនីផ្លូវការ Twitter របស់ RGIA ។

នៅក្នុងគណនី Twitter មួយផ្សេងទៀតបានប្រកាសថា “វាជាការឆ្លើយតបដ៏លើសលុបមួយ សម្រាប់ការសាកល្បងចំណាំមុខនាថ្ងៃទីមួយ។ មានការចុះឈ្មោះលើស១០០នាក់ រួចជាស្រេចហើយ។” មកដល់ពេលនេះ ការងារនេះ អាចត្រូវបានផ្តល់ជូនសម្រាប់តែការធ្វើដំណើរក្នុងស្រុកទៅកាន់ទីក្រុងធំៗ មួយចំនួននៅក្នុងប្រទេសឥណ្ឌាតែប៉ុណ្ណោះ។

បច្ចេកវិជ្ជានេះ ត្រូវបានប្រើប្រាស់សម្រាប់ការឆែកមុនពេលធ្វើដំណើរសម្រាប់អ្នកដំនើរឲ្យកាន់តែលឿន និងគ្មានបញ្ហារំខាន។ គំនិតផ្តួចផ្តើមនេះ ជាផ្នែកនៃកម្មវិធីរបស់រដ្ឋាភិបាលឥណ្ឌា ដែលហៅថា "Digi Yatra" (មានន័យថា ការធ្វើដំណើរឌីជីថល) ជាដំណើរការឌីជីថលនៃអ្នកដំណើរនាអាកាសយាន្តដ្ឋាន។

អ្នកដំណើរ នឹងត្រូវបានដំណើរការដោយស្វ័យប្រវត្តិ ដោយផ្អែកលើប្រព័ន្ធចំណាំមុខនៅតាមប៉ុស្តិ៍ត្រួតពិនិត្យនានា ដូចជាការត្រួតពិនិត្យនាកន្លែងចូល វាជាការចូលទៅកាន់ការពិនិត្យសុវត្ថិភាព និងឡើងយន្តហោះ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃព្រហស្បត្តិ៍។