Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រជាជនច្រើនជាង១លាននាក់ ត្រូវបានបញ្ជាឲ្យទៅកាន់ទីជម្រក ក្នុងព្រឹត្តិការណ៏ភ្លៀងធ្លាក់ ដែលវាយប្រហារប្រទេសជប៉ុន

  • បោះពុម្ព

អជ្ញាធរប្រទេសជប៉ុន បានចេញនូវបញ្ជាជម្លៀសប្រជាជនច្រើនជាង១លាននាក់ ក្នុងតំបន់ភាគខាងត្បូងប្រទេស ដែលវាយប្រហារដោយទឹកភ្លៀងធ្លាក់ខ្លាំង។ នេះជារយះពេល១ឆ្នាំ ក្រោយពីទឹកជំនន់ដ៏សាហាវ ដែលបានសម្លាប់មនុស្សច្រើនជាង ២០០នាក់។

ការបាក់ដីតូចៗ ត្រូវបានគេរាយការណ៏ជាស្រេច តាមផ្នែកមួយចំនួន នៃតំបន់ដែលប៉ះពាល់ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ សាធារណះ NHK ។ មានការផ្សាយថា ប្រជាជនជាសរុប១.‌១លាននាក់ ក្នុងខេត្ត Kagoshima និង Miyazaki លើកោះ Kyushu ត្រូវបានចេញបញ្ជាទៅកាន់ទីជម្រកសុវត្ថិភាព។

បំណាក់ដី បាននាំយកទៅជាមួយនូវឡានជាច្រើនគ្រឿង និងបានបាក់កប់លើផ្ទះមួយខ្នងក្នុងខេត្ត Kagoshima ។ យ៉ាងហោចណាស់មានមនុស្ស៤នាក់ បានរងរបួស បើតាម NHK ផ្សាយនាពេលក្រោយតាមគណនី Twitter របស់ខ្លួន ដោយដកស្រង់សំដីប៉ូលីស និងបុគ្គលិកអគ្គិភ័យ។

ក្នុងករណីមួយនោះ ឡាន១គ្រឿង បានដាំក្បាលចុះនៅផ្នែកចំហៀងក្នុងបំណាក់ល្បាប់ដី ដោយបង្ករបួសស្រ្តីម្នាក់ និងកូនរបស់នាង។ មិនទាន់មានព័ត៌មានលំអិតផ្លូវការណាមួយ ពីចំនួនមនុស្សប៉ុន្មាននាក់ បានទទួលនូវការព្រមានឲ្យចាកចេញពីផ្ទះនោះទេ។

ការចេញបញ្ជាជន្លៀស ត្រូវបានចេញនៅពេលដែលគ្រោះមហន្តរាយធម្មជាតិ គឺទំនងជាកើតមានក្នុងកម្រិតខ្ពស់ ហើយសាលាក្រុង ជម្រុញពលរដ្ឋដដែលៗ ឲ្យចាកចេញពីផ្ទះពួកគេ បើទោះជាការណែនាំ ជាញឹកញាប់ត្រូវបានគេព្រងើយកន្តើយក៏ដោយ នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃព្រហស្បត្តិ៍។