Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រេស៊ីលបញ្ចេញកម្លាំង ២៦,០០០ នាក់ការពារសន្តិសុខវគ្គផ្ដាច់ព្រ័ត្រ World Cup យប់នេះ

  • បោះពុម្ព

យ៉ាងហោចណាស់ មានកងកម្លាំងការពារសន្តិសុខ ប្រមាណជា ២៦,០០០ នាក់ ត្រូវបានប្រទេសប្រេស៊ីល ជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ FIFA World Cup 2014 ដាក់ពង្រាយការពារសុវត្ថិភាព នៅវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមជម្រើសជាតិអាល្លឺម៉ង់ ប៉ះ អាហ្សង់ទីន វេលាម៉ោង ២ រំលងអាធ្រាត្រ យប់នេះ។

ទិន្នន័យនេះបានបង្ហើបឱ្យដឹង ក្រោយកិច្ចប្រជុំគ្នារវាងសហព័ន្ធ កីឡាបាល់ទាត់អន្តរជាតិ (FIFA) ជាមួយនឹងមន្ត្រីរដ្ឋាភិបាល កាលពីដើម សប្ដាហ៍កន្លងទៅ។ បើតាមសម្ដីរបស់លោក Jose Eduardo Cardozo មន្ត្រីរបស់រដ្ឋាភិបាល ប្រេស៊ីល បានឱ្យដឹងថា កងកម្លាំងទាំងអស់នេះ បូកបញ្ជូលទាំង នគរបាល, ទាហាន និង សន្តិសុខឯកជន។

ប្រភពបានសង្កត់ធ្ងន់ថា៖ «ពួកយើងនឹងព្យាយាមរក្សាសន្តិសុខ សាធារណៈឱ្យបានល្អ តាំងពីថ្ងៃចាប់ផ្ដើមប្រកួត World Cup 2014 រហូតដល់ ថ្ងៃបញ្ចប់នេះ»។ សម្រាប់ព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោកទាំងមូល ប្រទេសប្រេស៊ីលបាន ពព្រាយកម្លាំងការពារសន្តិសុខក្នុងជួរនគរបាលជាតិ ចំនួន ១០ ម៉ឺននាក់ និង ទាហាន ចំនួន ៥ ម៉ឺននាក់ ខណៈប្រទេសម្ចាស់ផ្ទះមួយនេះបាន ត្រៀមប្រាក់ប្រមាណជា ៨០០ លានដុល្លារ សម្រាប់ការពារសន្តិសុខ សារធារណៈក្នុង ព្រឹត្តិការណ៍នេះទាំងមូល៕

ដកស្រង់ចេញពីគេហទំព័រថ្មីៗ(Thmey Thmey )