បណ្តាញសង្គម

ជនអន្តោប្រវេសន៍ ៦៥នាក់ បានសំចតក្នុងតំបន់ Malta

ជនអន្តោប្រវេសន៍ចំនួន ៦៥នាក់ ដែលជិះលើកប៉ាល់ Alan Kurdi ដែលប្រតិបត្តិណ៏ដោយអង្គការក្រៅរដ្ឋាភិបាលអាល្លឺម៉ង់មួយ ត្រូវបានគេផ្ទេរទៅកាន់ទូកល្បាតរបស់កងកម្លាំងប្រដាប់អាវុធ Malta និងបានសំចតនា មូលដ្ឋានផែ Hay របស់កងទ័ព កាលពីល្ងាចថ្ងៃអាទិត្យ។

កប៉ាល់ដែលមានលើកទង់ជាតិអាល្លឺម៉ង់ បានផ្លាស់ប្តូរទិសដៅទៅកាន់តំបន់ Malta បន្ទាប់ពីការតស៊ូជាមួយនឹងរដ្ឋាភិបាលអ៊ីតាលី ដែលបានបដិសេធន៍នូវការចូលមកកាន់ដែនទឹករបស់ប្រទេសខ្លួន។

នៅក្នុងសេចក្តីថ្លែងការណ៏មួយថ្លែងដោយរដ្ឋាភិលតំបន់ Malta ថា កិច្ចព្រមព្រៀងគ្នាមួយ ត្រូវបានឈានដល់ បន្ទាប់ពីកិច្ចពិភាក្សាជាច្រើនដងជាមួយគណះកម្មាធិការអឺរ៉ុប និងប្រទេសអាល្លឺម៉ង់ ជនភៀសខ្លួនដែលជិះលើកប៉ាល់ Alan Kurdi ទាំងអស់ អាចត្រូវគេផ្ទេរទៅកាន់ទូកល្បាតមួយរបស់ខ្លួន ហើយត្រូវបាននាំទៅកាន់តំបន់ Malta ។

“បុគ្គលដែលត្រូវបានជួយសង្រ្គោះទាំងអស់លើកប៉ាល់ នឹងត្រូវផ្តូរទីតាំងជាបន្ទាន់ ទៅកាន់រដ្ឋសមាជិកសហភាពអឺរ៉ុប” នេះបើតាមសេចក្តីថ្លែងការណ៏ខាងលើ។

កាសែត Sea-Eye បានរាយការណ៏ថា បុគ្គល៣នាក់ តម្រូវឲ្យមានការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្រ្ត ដោយសារតែពួកគេ បានដួលស្រឡប់ ដោយសារកំដៅថ្ងៃ ហើយ២នាក់ផ្សេងទៀត មានបញ្ហាសុខភាពតិចតួច។

ដំបូងអំឡុងថ្ងៃនោះ ជនអន្តោប្រវេសន៍មួយក្រុមមានគ្នា ៥៨នាក់ ត្រូវបានជួយសង្រ្គោះ ហើយនាំទៅកាន់តំបន់ Malta ដោយ កងកម្លាំងប្រដាប់អាវុធ Malta នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃចន្ទ។