Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការបំពុលតំបន់ Pasir Gudang ជនរងគ្រោះ Sungai Kim Kim ចំនួន ១៦០នាក់ បានដាក់ពាក្យបណ្តឹងរដ្ឋាភិបាលរដ្ឋ Johor

  • បោះពុម្ព

ជនរងគ្រោះមួយក្រុម មានគ្នា ១៦០នាក់ នៃការបំពុលទន្លេ Sungai Kim Kim នឹងនាំយករដ្ឋមន្រ្តីប្រចាំរដ្ឋ Johor និងរដ្ឋាភិបាលរដ្ឋនោះ ទៅកាន់តុលាការ ដើម្បីស្វែងរកសំណងហិរញ្ញវត្ថុ សម្រាប់ការខូចខាតដែលបង្កដោយការចាក់ចោលខុសច្បាប់ នៃសារធាតុគីមីពុល កាលពីខែមីនា។

មេធាវីរបស់ជនរងគ្រោះ បានប្រាប់កាលពីថ្ងៃអាទិត្យថា ក្នុងចំណោមពួកគេ គឺបានទាមទារទឹកប្រាក់ 5 លានរីងហ្កីតម៉ាឡេស៊ី (US$1.2 million) សម្រាប់កុមារា Irfan Wafiy ដែលមានអាយុ១២ឆ្នាំ និងឥលូវបានរងគ្រោះដោយជំងឺ myokymia ។

កុមារា Irfan Wafiy គឺក្នុងចំណោមកូនសិស្សដែលរងគ្រោះដោយការពិបាកដកដង្ហើម អំឡុងពេលការបំពុលកាលពីខែមីនា។ បុរស៣នាក់ ជាតិសឹង្ហបុរីម្នាក់ និងម៉ាឡេស៊ី២នាក់ ត្រូវបានចោទប្រកាន់ដោយតុលការពីបទចាក់ចោលនូវសារធាតុគីមីចូលទឹកទន្លេ។

ទន្ទឹមនឹងនេះ ភាពមិនច្បាស់លាស់អំពីជំងឺផ្សេងៗទៀត ដែលបណ្តាលមកពីការបំពុលបរិស្ថាន ឥឡូវនេះបានកើតពាសពេញ Pasir Gudang ជាទីក្រុងឧស្សាហកម្មមួយ ដែលមានរោងចក្រគីមីប្រហែល 250 ។

សិស្សរាប់រយនាក់ ត្រូវបានរាយការណ៍ថា មានការពិបាកដកដង្ហើមនិងក្អួតចង្អោរ ចាប់តាំងពីថ្ងៃទី 20 ខែមិថុនា ប៉ុន្តែអាជ្ញាធរមិនទាន់ដឹងពីមូលហេតុនៅឡើយទេ។

ករណីដែលកើតឡើងម្តងទៀតនៃសិស្ស ដែលធ្លាក់ខ្លួនឈឺ សូម្បីតែបន្ទាប់ពីសាលារៀន ត្រូវបានបិទពីថ្ងៃទី 25 ដល់ថ្ងៃទី 27 ខែមិថុនាបានជំរុញឱ្យអាជ្ញាធរ ត្រួតពិនិត្យគុណភាពខ្យល់យ៉ាងជិតស្និទ្ធ និងអនុវត្តន៍សកម្មភាពប្រឆាំងនឹងរោងចក្រ។

អ្នកស្រីរដ្ឋមន្រ្តីសហព័ន្ធទទួលបន្ទុកបរិស្ថាន បាននិយាយថា រោងចក្រខុសច្បាប់នៅក្នុងទីក្រុង Pasir Gudang នឹងត្រូវបិទទ្វារ ខណៈរដ្ឋមន្ដ្រីរដ្ឋ Johor បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាល នឹងពិនិត្យមើលការផ្លាស់ប្តូរទីតាំងរោងចក្រគីមី ដែលមានហានិភ័យខ្ពស់ទាំងនោះ នេះបើតាមការផ្សាយរបស់Channel News Asia កាលពីថ្ងៃចន្ទ។