Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គូប្រជែង ក្នុងការបោះឆ្នោត ប្រធានាធិបតីអាហ្វហ្គានីស្ថាន ព្រមព្រៀងគ្នា

  • បោះពុម្ព

អាហ្វហ្គានីស្ថាន៖ គូប្រជែងតំណែង ប្រធានាធិបតី អាហ្វហ្គានីស្ថាន ពីរនាក់ បានព្រមព្រៀង ថានឹងអនុញ្ញាត អោយមានការ ត្រួតពិនិត្យ សន្លឹកឆ្នោត ទាំង៨លាន សន្លឹក នៅក្នុងការបោះឆ្នោត ដែលមានជម្លោះ នៅពីរថ្ងៃក្រោយ ពីមានកិច្ចខិតខំ ខាងការទូតដោយរដ្ឋមន្ត្រីការ បរទេសអាមេរិក លោកចន ឃើរី ។

លោក ឃើរី បានធ្វើការប្រកាស ដូច្នេះនៅ ទីក្រុង កាប៊ុល កាលពីថ្ងៃ សៅរ៍ក្រោយ ការរង់ចាំ រាប់ម៉ោង ដោយលោក បាននិយាយថា ការត្រួតពិនិត្យ សន្លឹកឆ្នោត នឹងចាប់ផ្តើមនៅ ២៤ ម៉ោង បន្ទាប់ ។ ភាគីទាំងពីរ បានសន្យាគោរព តាមលទ្ធផល នៃការត្រួតពិនិត្យ ដោយអ្នកឈ្នះ នឹង ត្រូវ ប្រកាស ជាប្រធានាធិបតី របស់ប្រទេស ដែលនឹងចាប់ផ្តើម ការងារបង្កើត រដ្ឋាភិបាល ឯកភាពជាតិមួយ ។

សន្លឹកឆ្នោត ដែលត្រូវត្រួតពិនិត្យ ដំបូង គឺសន្លឹកឆ្នោត នៅក្រុង កា ប៊ុល ខណៈដែលសន្លឹកឆ្នោត មកពីបណ្តាខេត្ត នឹងត្រូវដាក់អោយ កងសន្តិសុខ អាហ្វ ហ្គានីស្ថាន និងណាតូ មើលថែ ។ បេក្ខជន ហ្កានី និងអាប់ឌុលឡា បានចាប់ដៃគ្នា នៅចុងបញ្ចប់ នៃសន្និសីទកាសែត និងបានលើកដៃជា សញ្ញា ជោគជ័យក្រោយ ពីធានាបានការ ទម្លុះទម្លាយ ភាពទាល់ច្រក ដែលបានកើតឡើងក្រោយ ការប្រឈមមុខ ដ៏ជូរចត់ មួយដែលបាន នាំអោយ មានការបារម្ភ អំពីការផ្ទុះ អំពើហិង្សាតាម ក្រុមជាតិសាសន៍ ។ ភាពទាល់ច្រក អំពីការជ្រើសអ្នកស្នង លោក ប្រធានាធិបតី ហាមីដ កាហ្សៃ បានធ្លាក់ ចូលក្នុងវិបត្តិនយោបាយ និងធ្វើអោយ ស្រអាប់ក្តីសង្ឃឹម របស់អាមេរិក ក្នុងការផ្ទេរអំណាច ដោយរលូន នៅពេលរដ្ឋាភិបាល ក្រុង វ៉ាស៊ីនតោន ស្វះស្វែងដក ទាហាន ចេញអោយអស់ នៅយ៉ាងយូរត្រឹមចុងឆ្នាំ ២០១៦ ៕