Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រទេសឥណ្ឌូនេស៊ី គ្រោងបញ្ជូនសម្រាម ២១០តោន ត្រលប់ទៅកាន់ប្រទេសអូស្រ្តាលីវិញ

  • បោះពុម្ព

ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអង្គារ៍ បានប្រាប់ថា ខ្លួនអាចបញ្ជូននូវសម្រាមច្រើនជាង២១០តោន ត្រលប់ទៅកាន់ប្រទេសអូស្រ្តាលីវិញ ខណះប្រជាជាតិអាស៊ីអាគ្នេយ៍ បានរុញច្រានបកទល់នឹងការបម្រើជាទីលានចាក់ចោលនៃសម្រាមបរទេស។

កុងធឺន័រចំនួន៨ រឹបអូសបានក្នុងទីក្រុង Surabaya គួរមានផ្ទុកត្រឹមតែក្រដាសសម្រាម ប៉ុន្តែអជ្ញាធរ ក៏បានរកឃើញផងដែរនូវសម្ភារះគ្រោះថ្នាក់ និងសម្រាមផ្ទះសម្បែង ដែលរួមមាន ដបប្លាស្ទីក និងរបស់វេចខ្ទប់ កន្ទបទារកដែលប្រើប្រាស់ហើយ កាកសំណល់អេឡិចត្រូនិច និងកំប៉ុង នេះបើតាមអ្នកនាំពាក្យទីភ្នាក់ងារគយរដ្ឋជ្វាខាងកើត ប្រាប់កាសែត AFP ។

បន្ទាប់ពីការពិនិត្យ ក្រសួងបរិស្ថានឥណ្ឌូនេស៊ី បានណែនាំឲ្យ “វត្ថុទាំងនោះ នាំចេញឡើងវិញ” បើតាមទីភ្នាក់ងារប្រាប់ក្នុងសេចក្តីថ្លែងការណ៏ដាច់ពីគ្នា កាលពីថ្ងៃចន្ទ។ ធ្វើបែបនេះ ដើម្បីការពារសាធារណះជន និងបរិស្ថានជនជាតិឥណ្ឌូ-នេស៊ី ពិសេសសម្រាប់រដ្ឋជ្វាភាគខាងកើត ពីកាកសំណល់ប្រភេទ B3 ដោយសំដៅដល់សម្ភារះគ្រោះថ្នាក់ និងពុល។

ក្រុមហ៊ុនអូស្រា្តលី Oceanic Multitrading បានបញ្ជូនកាកសំណល់មកកាន់ប្រទេសឥណ្ឌូនេស៊ី ដោយមានជំនួយពីក្រុមហ៊ុនឥណ្ឌូនេស៊ី PT MDI នេះបើតាមអជ្ញាធរប្រាប់។ បរិមាណសំរាមដ៏ច្រើនសន្ធឹកសន្ធាប់ ត្រូវបានបញ្ជូនបន្តទៅតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្តែការប្រឆាំងនឹងការដឹកជញ្ជូនសំរាម ដែលបាននាំចេញ កំពុងតែកើនឡើងនៅក្នុងតំបន់។

ប្រទេសឥណ្ឌូនេស៊ី បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបានបញ្ជូនត្រឡប់មកវិញនូវកុងធឺន័រចំនួន 49 ដែលពេញទៅដោយកាកសំណល់ ទៅកាន់ប្រទេសបារាំង និងបណ្ដាប្រទេសអភិវឌ្ឍន៍ដទៃទៀត នេះបើតាមការផ្សាយរបស់ Channel News Asia នាថ្ងៃអង្គារ៍។