Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

របួសពីការបាញ់ដោយកាំភ្លើង នៅតែខ្ពស់ នៅក្នុងប្រទេសស៊ូដង់ភាគខាងត្បូងបើទោះជាមានកិច្ចព្រមព្រៀងសន្តិភាពក៏ដោយ

  • បោះពុម្ព

ចំនួននៃអ្នករងរបួសពីការបាញ់ប្រហារដោយកាំភ្លើង នៅតែខ្ពស់ក្នុងប្រទេសស៊ូដង់ភាគខាងត្បូង ដែលហែកហួរដោយជម្លោះ បើទោះជាបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព ត្រូវបានចុះហត្ថលេខារយះពេល១០ខែកន្លងមកហើយក៏ដោយ នេះបើតាមគណះកម្មាការអន្តរជាតិកាកបាទក្រហម ផ្សាយកាលពីថ្ងៃចន្ទ។

អង្គការសប្បុរសនោះ បានប្រកាសក្នុងសេចក្តីថ្លែងការថា ៩៧%នៃអ្នកជំងឺ ត្រូវបានបញ្ជូនទៅកាន់ផ្នែកសុខាភិបាលរបស់ខ្លួន រយះពេលច្រើនជាង៦ខែថ្មីៗមកនេះ ពាសពេញប្រទេសអាហ្វ្រិកភាគខាងកើត គឺរងការឈឺចាប់ដោយរបួសពីការបាញ់គ្រាប់កាំភ្លើង។

សេចក្តីថ្លែងការណ៏នោះ បានប្រាប់ទៀតថា តួលេខចុងក្រោយបង្អស់ គឺជាការបង្ហាញពីការរីករាលដាលនៃអំពើហឹង្សា ដែលបង្កឡើងដោយសារតែការងាយរកបាននូវកាន់អាវុធដ៏ងាយស្រួល។

“យើង បានឃើញនូវការធ្លាក់ចុះនៃវាយប្រហាររវាងភាគីជម្លោះ ដែលនេះជាសញ្ញានៃក្តីសង្ឃឹមដ៏មុតម៉ាំ។ បើទោះជាយ៉ាងណាក៏ដោយ អំពើហឹង្សាអន្តរសហគមន៍ គឺភាគច្រើនមានទំនាក់ទំនងនឹងការវាយឆ្មក់លើហ្វូងសត្វគោ និងការសម្លាប់សងសឹក ដែលទង្វើនេះបន្តគម្រាមកំហែងដល់អាយុជីវិត ក្នុងកម្រិតប្រកាសអាសន្ន នេះបើតាមប្រសាសន៍ប្រធានប្រតិភូរ គណះកម្មាការអន្តរជាតិកាកបាទក្រហម ប្រចាំប្រទេសស៊ូដង់ខាងត្បូង។

កាកបាទក្រហម បានប្រកាសថា ស្រ្តី និងកុមារ នៅតែងាយរងគ្រោះជាពិសេស ក្នុងការវាយប្រហារនេះ នេះបើតាមការផ្សាយរបស់ស៊ិនហួរកាលពីថ្ងៃអង្គារ៍។