បណ្តាញសង្គម

អ្នកស្លាប់នៅតំបន់ ហ្គាហ្សាស្ទ្រីប កើនឡើងដល់១៧២នាក់ ស្របពេលអ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការជើងគោក

អ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការ ជើងគោក នៅតំបន់ ហ្គាហ្សា ស្ទ្រីប នៃទឹកដី ប៉ាឡេស្ទីន កាលពីថ្ងៃ អាទិត្យ បន្ទាប់ពីវាយប្រហារ តាមអាកាស របស់ខ្លួន ដោយបានសម្លាប់ មនុស្សចំនួន ១៧២ នាក់ ។

កងកុម្ម៉ង់ដូ អ៊ីស្រាអែល បានវាយប្រហារ ទីតាំងមួយ របស់ក្រុមជនសកម្មប្រយុទ្ធ គឺជាទីដែល គ្រាប់រ៉ុកកែត ជាច្រើនគ្រាប់ ត្រូវបានបាញ់ ចេញពី ទីតាំង នោះ ហើយធ្លាក់ចូល ទឹកដី អ៊ីស្រាអែល ។ ការវាយប្រហារ តាមអាសកាស របស់អ៊ីស្រាល កាលអស់រយៈ ពេលជាច្រើនថ្ងៃមកនេះ នៅតំបន់ ហ្គាហ្សាស្ទ្រីប បណ្តាលឲ្យស្លាប់ មនុស្សចំនួន ១៧២ នាក់ នេះ បើយោងតាម ក្រុមមន្ត្រី សុខាភិបាល នៅតំបន់នេះ ។  ខិតបណ្ណ ជាច្រើន សន្លឹកត្រូវបានទម្លាក់ ពីយន្តហោះ អ៊ីស្រាអែល ដើម្បីព្រមាន ដល់ប្រជាជន រាប់ពាន់នាក់ ឲ្យចាកចេញ ពីលំដ្ឋាន របស់ពួកគេ នៅតំបន់ ហ្គាហ្សាស្ទ្រីប ភាគខាងជើង នៃទឹកដី ប៉ាឡេស្ទីន នៅពេលប្រតិបត្តិការ វាយប្រហារ តាមជើងគោក ចាប់ផ្តើម ។ អង្គការ សហប្រជាជាតិ បាន និយាយថា មនុស្សចំនួន ១៧.០០០ នាក់ បានស្វែករក ការជ្រកកោណ នៅជំរំសុវត្ថិភាព របស់ខ្លួន បន្ទាប់ពីមានការវាយប្រហារ គ្នានេះមក។

ក្នុងប្រតិបត្តិការ វាយប្រហារ តាមអាកាស របស់អ៊ីស្រាអែល អស់រយៈពេល ៦ ថ្ងៃ មកនេះ កងទ័ពអាកាស របស់អ៊ីស្រាអែល បានបំផ្លាញ ប៉ុស្តិ៍ប៉ូលិស និងទីបញ្ជាការ សន្តិសុខ ជាច្រើនកន្លែង របស់ក្រុមឧទ្ទាម ហាម៉ាស ដែលបានបាញ់គ្រាប់ រ៉ុកកែត ជិត ៦៣០ គ្រាប់ ទៅលើទីក្រុង មួយចំនួន ក្នុងទឹកដី អ៊ីស្រាអែល ដោយបណ្តាលឲ្យ របួសមនុស្សចំនួន ១០នាក់ ហើយ ផ្ទះជាច្រើន របស់ប្រជាជន ដែលស្ថិតនៅជិតៗ តំបន់វាយប្រហារ នេះ ក៏ត្រូវបានបំផ្លាញផងដែរ៕