Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងត្បូងសុំឲ្យសហរដ្ឋអាមេរិកចូលជួយ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយជប៉ុន

  • បោះពុម្ព

(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកសី្រ កាង គ្យុងវ៉ា (Kang Kyung-wha) បានប្រាប់សមភាគីអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ថាការដាក់កំហិត ការនាំចេញរបស់ជប៉ុន ប្រឆាំងនឹងកូរ៉េខាងត្បូង «គឺជាទង្វើមិនអាចទទួលយកបាន» ហើយទីក្រុងសេអ៊ូលសង្ឃឹមថា  សហរដ្ឋអាមេរិក អាចនឹងជួយដោះស្រាយបញ្ហានេះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ នាថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងទៀតថា លោកស្រី Kang Kyung-wha បានលើកឡើងបញ្ហាជាមួយជប៉ុន  នៅក្នុងកិច្ច សន្ទនាតាមទូរស័ព្ទ ជាមួយលោក ប៉ុមប៉េអូ កាលពីថ្ងៃពុធ។

បន្ថែមពីលើនេះលោកស្រី ក៏បានបង្ហាញការព្រួយបារម្ភផងដែរ ដោយខា្លចក្រែងជម្លោះពាណិជ្ជកម្ម បច្ចុប្បន្ន អាចនឹងធ្វើឱ្យខូចខាត ដល់ទំនាក់ទំនងមិត្តភាព រវាងជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាមួយការរំពឹងថា ជប៉ុនអាចនឹងលុបចោល ការដាក់កំហិតទៅវិញ។

ដោយឡែក ជាការឆ្លើយតបនឹងការព្រួយបារម្ ភរបស់កូរ៉េខាងត្បូង លោក ប៉ុមប៉េអូ បានព្រមព្រៀង បន្តកិច្ចសហប្រតិបត្តិការ  និងពង្រឹងទំនាក់ទំនង រវាងភាគីទាំង៣ ស្របពេលក្រុមអ្នកជំនាញ យល់ថាកូរ៉េខាងត្បូង អាចនឹងស្នើសុំជំនួយពី ទីក្រុងវ៉ាស៊ីនតោន  ឱ្យជួយដោះស្រាយជម្លោះជាមួយ ទីក្រុងតូក្យូ។

គួរបញ្ជាក់ថា ជប៉ុនកាលពីសប្ដាហ៍មុន បានដាក់កំហិត លើការលក់វត្ថុធាតុដើម សម្រាប់ផលិតអេក្រង់ ទូរស័ព្ទស្មាតហ្វូន និងបន្ទះឈីប ឱ្យបណ្ដាក្រុមហ៊ុន បច្ចេកវិទ្យាកូរ៉េខាងត្បូង ហើយក៏បានអះអាង ជាបន្តបន្ទាប់ទៀតថា ទីក្រុងតូក្យូនឹងរក្សាជំហរនេះ មិនផ្លាស់ប្តូរឡើយ។

ប៉ុន្តែទន្ទឹមគ្នានេះ ទីក្រុងសេអ៊ូល ក៏បានព្រមានតបទៅវិញដែរថា ខ្លួនគ្មានជម្រើសអ្វីផ្សេង ក្រៅពីចាត់វិធានការឆ្លើយតបនោះទេ  បើទីក្រុងតូក្យូ នៅតែមិនព្រម លុបចោលការកំហិត ដែលត្រូវបានធ្វើឡើង ជាការសងសឹកទៅនឹងតុលាការកូរ៉េខាងត្បូង ដែលបង្គាប់ឱ្យក្រុមហ៊ុនជប៉ុនខ្លះ  សងសំណងដល់ ប្រជាជនកូរ៉េខាងត្បូង ដែលត្រូវបានបង្ខំឱ្យធ្វើការ ក្នុងឧស្សហកម្មជប៉ុន នៅអំឡុងសង្រ្គាមលោកលើកទី ២ នោះ៕

ដកស្រង់ពី៖ Fresh News