Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចិន៖ បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់វាមិនធ្ងន់ធ្ងរណាស់ណាឡើយ ដូច្នេះអន្តរជាតិគួរកុំបញ្ចេញប្រតិកម្មជ្រុលពេក!

  • បោះពុម្ព

(ប៉េកាំង)៖ ប្រធានប្រតិភូចិន ដែលបានរួមកិច្ចប្រជុំ នៃទីភ្នាក់ងារឃ្លាំមើល ថាមពលអាតូមិច អន្តរជាតិ (IAEA) លោក ហ៊្វូ កុង (Fu Cong) បាននិយាយថា សហគមន៍អន្តរជាតិ មិនគួរបញ្ចេញប្រតិកម្ម ជ្រុលហួសហេតុ  ដោយគ្មានហេតុផល ចំពោះសកម្មភាព នុយក្លេអ៊ែអ៊ីរ៉ង់ នាពេលថ្មីៗនេះទេ ព្រោះវាមិនបាន បង្កជាហានិភ័យធ្ងន់ធ្ងរអ្វីនោះឡើយ។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩។

លោក Fu Cong បានគូសបញ្ជាក់ នៅក្រោយកិច្ចប្រជុំ នៅថ្ងៃពុធសប្ដាហ៍នេះ យ៉ាងដូច្នេះថា «សហគមន៍អន្តរជាតិ មិនគួរបញ្ចេញប្រតិកម្ម ខ្លាំងហួសហេតុ  និងគ្មានហេតុផល ចំពោះសកម្មភាព របស់អ៊ីរ៉ង់ពាក់ព័ន្ធនឹងកម្មវិធី នុយក្លេអ៊ែរនោះទេ ដ្បិតសកម្មភាពទាំងនេះ  មិនបានបង្កជាហានិភ័យ អ្វីធ្ងន់ធ្ងរទាល់តែសោះ ពោលគឺវាគ្រាន់តែជាសកម្មភាព មិនគោរពតាមកិច្ចព្រមព្រៀង នុយក្លេអ៊ែរតែប៉ុណ្ណោះ»។

គួរជម្រាបថា កិច្ចប្រជុំ IAEA ត្រូវបានធ្វើឡើងតបតាមសំណើ របស់សហរដ្ឋអាមេរិក  បន្ទាប់ពីអ៊ីរ៉ង់ ប្រកាសចាប់ផ្ដើម ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមឡើងវិញ ឱ្យលើសកម្រិតដែលត្រូវដាក់កំហិត នៅក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥។

សហរដ្ឋអាមេរិក ក៏បានសន្យាដែរថា នឹងបន្តដាក់សម្ពាធ ព្រមទាំងទណ្ឌកម្មសេដ្ឋកិច្ច រហូតទាល់តែអ៊ីរ៉ង់ បោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ  ដែលអ៊ីស្រាអែល និងអាមេរិកផ្ទាល់មើលឃើញថា ជាមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែរ របស់អ៊ីរ៉ង់នៅថ្ងៃអនាគត៕

ដកស្រង់ពី៖ Fresh News