Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីបំផុតលោក គីម ជុងអ៊ុន ត្រូវលើកឲ្យធ្វើជាប្រមុខរដ្ឋតែម្តង ដើម្បីស្មើមុខមាត់ជាមួយមេដឹកនាំកំពូលនានា​លើពិភពលោក

  • បោះពុម្ព

(សេអ៊ូល)៖ កូរ៉េខាងជើង បានធ្វើវិសោធនកម្ មរដ្ឋធម្មនុញ្ញរបស់ខ្លួនហើយ ដោយតែងតាំង លោក គីម ជុងអ៊ុន ជា «ប្រមុខរដ្ឋ» ដើម្បីលើកតំណែង របស់លោកឱ្យស្មើមុខស្មើមាត់នឹង មេដឹកនាំពិភពលោកដទៃៗទៀតដូចជា លោក ដូណាល់ ត្រាំ ជាដើម។

នេះបើតាមការដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅរសៀលថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩។

រដ្ឋធម្មនុញ្ញថ្មីខាងលើ ដែលត្រូវបានធ្វើវិសោធនកម្ម នៅក្នុងកិច្ចប្រជុំពេញអង្គនៃសភាកំពូល ប្រជាជនកូរ៉េខាងជើង  កាលពីខែមេសាកន្លងទៅ បានចែងថា ប្រធានគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការដ្ឋ គឺលោក គីម ជុងអ៊ុន មានតួនាទីស្មើនឹង «មេដឹកនាំកំពូល» ពោលគឺតំណាងឱ្យកូរ៉េខាងជើង ក្នុងនាមជាប្រមុខរដ្ឋតែម្ដង។

តួនាទីប្រមុខរដ្ឋកូរ៉េខាងជើង មុនធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញគឺជា តំណែងរបស់ប្រធាន នៃប្រធានសភាកំពូល ប្រជាជនកូរ៉េខាងជើង លោក ឈឺ រ្យុងហេ (Choe Ryong Hae)។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ការលើកតំណែងលោក គីម ជុងអ៊ុន ជាប្រមុខរដ្ឋ អាចនឹងជួយកូរ៉េខាងជើង ក្នុងការស្ដារទំនាក់ទំនងការទូត ឡើងវិញជាមួយបណ្ដា ប្រទេសដទៃ។ មិនតែប៉ុណ្ណោះ ការតែងតាំងនេះទៀតសោត ក៏នឹងធ្វើឱ្យលោក គីម មានតួនាទី ស្មើមុខស្មើមាត់ ក្នុងជំនួបកំពូលនានា ជាមួយបណ្ដាមេដឹកនាំដទៃ ដូចជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ឬក៏ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជាដើម៕

ដកស្រង់ពី៖ Fresh News