Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បទឈប់បាញ់ នៅតំបន់កាហ្សា មិនទាន់មានដំណោះស្រាយ

  • បោះពុម្ព

អ៊ីស្រាអែល៖ ប្រទេសអ៊ីស្រាអែល បានឲ្យដឹង នៅថ្ងៃអង្គារនេះថា ខ្លួននឹងពិចារណា ទៅលើសំណើពី បទឈប់បាញ់ របស់អេហ្ស៊ីប នៅតំបន់កាហ្សា ប៉ុន្តែ ក្រុមបះបោរ ឥស្លាមនិយម ហាម៉ាស ហាក់បង្ហាញ ពីចេតនាច្រានចោល សំណើរនេះ ខណៈដែល ចំនួនអ្នកស្លាប់ របស់ ប៉ាឡេស្ទីន ក្នុងជម្លោះ រយៈពេល មួយសប្តាហ៍កន្លងមកនេះ បានកើនដល់១៨៦នាក់ ។

សំណើឲ្យ មានកិច្ចព្រមព្រៀង ពីបទឈប់បាញ់នេះ បានកើតឡើង ខណៈដែលបណ្តាញ សារព័ត៌មាន របស់ អេហ្ស៊ីប បានរាយការណ៍ថា លោក John Kerry រដ្ឋលេខាធិការ សហរដ្ឋអាមេរិក នឹងធ្វើដំណើរ ទៅកាន់ ទីក្រុង គែរ ដើម្បីពិភាក្សា ទៅលើការ បញ្ចប់ជម្លោះ ដ៏ធំនេះ និងក្រោយពី មានរដ្ឋធានី វ៉ាស៊ីនតោន បានព្រមាន អ៊ីស្រាអែល ប្រឆាំងនឹង ការឈ្លានពាន តាមផ្លូវគោក ទៅលើតំបន់កាហ្សា។

ដោយឡែក សម្ព័ន្ធ អារ៉ាប់ បានអំពាវនាវឲ្យ «សហគមអន្តរជាតិ» បញ្ចប់ការវាយប្រហារ តាមដែនអាកាស របស់ អ៊ីស្រាអែល ទៅតំបន់តំបន់ កាហ្សា និងការពារជន ប៉ាឡេស្ទីន នៅមុនពេលកិច្ចប្រជុំរបស់ រដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃច័ន្ទ។ អ៊ីស្រាអែលបានធ្វើការរឹតបន្តឹង ទៅលើការ វាយប្រហារ របស់ខ្លួន ទៅលើតំបន់ កាហ្សា សម្រាប់ថ្ងៃជាលើក ទី៧ កាលពីថ្ងៃច័ន្ទ ប៉ុន្តែ បានពន្យារពេល ទៅលើការ បាញ់ប្រហារ តាមផ្លូវគោក ខណៈដែលពិភពលោក បានពង្រឹងកិច្ច ខិតខំប្រឹងប្រែង របស់ខ្លួនដើម្បី សម្របសម្រួល ឲ្យមានបទ ឈប់បាញ់។

សម្ព័ន្ធអារ៉ាប់ «បានប្រកាសពីភាព ចំបាច់នៃជំហាន ជាបន្ទាន់សម្រាប់ការដឹកនាំ ឲ្យមានការ បញ្ចប់ភ្លាមៗ ទៅលើការឈ្លានពាន របស់ អ៊ីស្រាអែល ទៅតំបន់ កាហ្សា និងការផ្តល់ការ ការពារ ដល់ជន ប៉ាឡេស្ទីន។ នេះបើយោង ទៅតាមការបញ្ជាក់ របស់អង្គភាពនេះ ក្នុងរបាយការណ៍មួយ ដែលត្រូវបានបញ្ជូន ទៅកាន់កិច្ចប្រជុំ របស់រដ្ឋមន្ត្រី។

អង្គភាពនេះ បានប្រាប់បន្តថា ការវាយប្រហារ « តាមដែនអាកាសរបស់ អ៊ីស្រាអែល ទៅលើតំបន់ កាហ្សា បានក្លាយជាបញ្ហាមួយ ដែលធ្វើឲ្យ គ្រប់គ្នា មិនអាចនៅស្ងៀមបានឡើយ»

អង្គភាពអារ៉ាប់មួយនេះ « ទាមទារ ឲ្យសហគមអន្តរជាតិ ធ្វើការអន្តរាគមន៍ តាមរយៈស្ថាប័ន មនុស្សធម៌ និង ផ្នែកច្បាប់របស់ ខ្លួនដើម្បីការពារ ប្រជាជន ប៉ាឡេស្ទីន។ ស្របពេលជាមួយគ្នានេះ លោកបាន គីម៉ូន ប្រធានអង្គការ សហប្រជាជាតិ បានជំរុញឲ្យ អ៊ីស្រាអែល បោះបង់ ចោកគម្រោង វាយប្រហារ តាមផ្លូវគោក តាមរយៈការបញ្ជាក់ថា «ជនស៊ីវិល ប៉ាឡេស្ទីន ច្រើនពេកហើយត្រូវ បានសម្លាប់ ខណៈដែលមនុស្ស ចំនួន ១.២៣០នាក់ ផ្សេងទៀត បានរងរបួស។ មជ្ឈមណ្ឌល ប៉ាឡេស្ទីន សម្រាប់ សិទ្ធិមនុស្ស បានឲ្យដឹងថា ជនរងគ្រោះ ច្រើនជាង ៣/៤ ជាជនស៊ីវិល៕

ដកស្រង់ពី៖ គេហទំព័រ ថ្មីៗ