Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្រធានាធិបតីតួកគី៖ «លោក ដូណាល់ ត្រាំ មានសិទ្ធិអំណាច លើកលែងការដាក់ទណ្ឌកម្មលើតួកគី...»

  • បោះពុម្ព

(អង់ការ៉ា)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានសិទ្ធិអំណាច លើកលែងការ ដាក់ទណ្ឌកម្ មប្រឆាំងនឹងតួកគី ជុំវិញការទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី ហើយគួរតែស្វែង រកចំណុចរួមមួយ ដោះស្រាយជម្លោះបច្ចុប្បន្ន។

នេះបើតាមសម្តីលោក អឺដូហ្គាន់ ដកស្រង់ ចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០១៩។ ប្រធានាធិបតីតួកគីលោក តាយយីព អឺដូហ្គាន់ បានធ្វើការក់តសម្គាល់បែបនេះ ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងស្រុកកាលពីថ្ងៃអាទិត្យ  និងតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតួកគី ទទួលបានបរិក្ខា S-400 ដំបូងពីទីក្រុងម៉ូស្គូ។

លោក អឺដូហ្គាន់ បានលើកឡើងយ៉ាងដូច្នេះថា «តាមការពិតលោក ត្រាំ ទៅវិញទេ ដែលជាអ្នកត្រូវការស្វែងរក ចំណុចរួមមួយ... ហើយលោកតែម្នាក់គត់ ដែលមានសិទ្ធិអំណាច លើកលែងការដាក់ទណ្ឌកម្មប្រឆាំងតួកគី»។ លោក អឺដូហ្គាន់ បានសង្កត់ធ្ងន់ថា  ការទិញប្រព័ន្ធមីស៊ីល S-400 មិនមែនចង់បង្ហាញថា តួកគីកំពុងចង់ធ្វើសង្រ្គាម ជាមួយអ្នដទៃនោះឡើយ ប៉ុន្តែវាគ្រាន់តែមធ្យោបាយ  ធានាការពារសន្តិភាព និងសន្តិសុខជាតិតួកគីតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា បើតាមរដ្ឋមន្ត្រីការបរទេស អាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ ច្បាប់ដាក់ទណ្ឌកម្ម  ដាក់ទណ្ឌកម្មលើបណ្ដាប្រទេស ដែលទិញអាវុធពីរុស្ស៊ី នឹងត្រូវអនុវត្តន៍ ហើយលោកក៏ជឿជាក់ផងដែរថា លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏នឹងអនុវត្តន៍ច្បាប់នេះដែរ។ មន្ត្រីអាមេរិក ធា្លប់បានព្រមានដកតួកគី ចេញពីគម្រោងអភិវឌ្ឍ យន្ដហោះចម្បាំងបំបាយកាយ F-35 ព្រមទាំងដាក់ទណ្ឌកម្មសេដ្ឋកិច្ច  បើសិនជាតួកគី មិនព្រមលុបចោលការទិញ S-400 ពីរុស្ស៊ី។

សម្រាប់កត្តាធំចម្បងមួយ ដែលធ្វើឲ្យតួកគីសម្រេចចិត្ត ទិញប្រព័ន្ធការពារមីស៊ីលទំនើបចុងក្រោយ S-400 ពីប្រទេសរុស្ស៊ីនោះ  គឺតម្លៃរបស់វាតែម្តង ដែលពិតជាថោកឆ្ងាយណាស់ ប្រៀបធៀបនឹង ប្រព័ន្ធការពារមីស៊ីល Patriot របស់សហរដ្ឋអាមេរិក ហើយដោយឡែក គុណភាពរបស់វាវិញ គឺអាចការពារដែនអាកាស បានយ៉ាងប្រសើរបំផុត មិនចាញ់គ្នាប៉ុន្មានឡើយ៕

ដកស្រង់ពី៖ Fresh News