Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កូរ៉េខាងជើង បាញ់កាំភ្លើងធំ ប្រមាណ១០០គ្រាប់ ទៅកាន់សមុទ្រខាងកើត

  • បោះពុម្ព

សេអ៊ូល៖ កងទ័ពកូរ៉េខាងត្បូង រាយការណ៍ កាលពីថ្ងៃទី១៤ កក្កដា ថាប្រទេសកូរ៉េខាងជើង បានបាញ់កាំភ្លើងធំ ប្រមាណជា១០០គ្រាប់ ទៅកាន់សមុទ្រ ខាងកើត គឺទៅកាន់តំបន់សមុទ្រ ស្ថិតនៅជិត ខ្សែបន្ទាត់ ព្រំដែនទឹក រវាង កូរ៉េទាំងពីរ ។

អ្នកនាំពាក្យម្នាក់ របស់កូរ៉េខាងត្បូង គូសបញ្ជាក់ថា កូរ៉េខាងជើង បានបាញ់កាំភ្លើងធំ ប្រមាណជា ១០០គ្រាប់ ទៅកាន់ ភាគឦសាន នៃកន្លែងមួយ ស្ថិតនៅចម្ងាយ ត្រឹមប៉ុន្មានរយម៉ែត្រប៉ុណ្ណោះ ពីខ្សែ បន្ទាត់ព្រំដែន ទឹកជិត GOSEONG ខេត្ត ហ្គង់វ៉ុន ក្នុងរយៈពេល ប្រមាណជា៣០នាទី ចាប់ពីម៉ោង១១ និង៤៣ នាទី ម៉ោង ក្នុងស្រុកទៅ ។

គ្រាប់កាំភ្លើងធំទាំងនេះ បានធ្លាក់ក្នុងទឹក សមុទ្រចម្ងាយពី១ ទៅ៨គីឡូម៉ែត្រ ខាងជើង ខ្សែបន្ទាត់ ខាងជើង នៃ ព្រំដែនទឹក ក្នុងសមុទ្រ ខាងកើត  ។ ទោះបីជាគេពុំទាន់ ដឹងច្បាស់ថា តើកាំភ្លើងធំ ធុនអី ដែលបាញ់ផ្លោងនោះ តែកងទ័ព កូរ៉េខាងត្បូង សន្មត់ថា គ្រាប់ផ្លោង ភាគច្រើនបាញ់ ចេញដោយកាំភ្លើងធំ ទំហំ១២២ មីល្លី ម៉ែត្រ ឬ២៤០មីល្លីម៉ែត្រ ។ នាយទាហាន កូរ៉េខាងត្បូង ម្នាក់និយាយថា គ្រាប់ផ្លោង ទាំងនោះខ្លះ ហោះហើរ ក្នុងចម្ងាយត្រឹម ៣គីឡូម៉ែត្រ តែខ្លះទៀត ហោះដល់ចម្ងាយ ៥០គីឡូម៉ែត្រ  ។ កម្រមានណាស់ ដែលកូរ៉េខាងជើង បាញ់ផ្លោងដាក់ជិត ខ្សែបន្ទាត់ព្រំដែន យោធាបែបនេះ ។

ការបាញ់កាំភ្លើងធំ លើកនេះ របស់កូរ៉េខាងជើង ធ្វើឡើង១ថ្ងៃ ក្រោយពីក្រុង ព្យុងយ៉ាង បាញ់មីស៊ីល បាលីស្ទិក ២គ្រាប់ ទៅកាន់ សមុទ្រខាងកើត ដែរចេញពី តំបន់ព្រំដែន កាអឺសុង  ។ ក្រុង ព្យុងយ៉ាង ហាក់ដូចជា ចង់បង្ហាញពី សមត្ថភាពរបស់ខ្លួន ក្នុងការបាញ់ មីស៊ីល បាលីស្ទិក ទៅកាន់កន្លែងណាមួយ និងក្នុងពេលណាក៏បាន ។

នាយទាហាន កូរ៉េខាងត្បូង រូបនោះបន្តថា កូរ៉េខាងជើង អាចបន្តការ បង្កហេតុខាងយោធា មួយរយៈពេលទៀត ខណៈសមយុទ្ធ យោធា រួមរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវធ្វើនាសប្តាហ៍នេះ រួមទាំងសមយុទ្ធ រួមមួយទៀត រវាងអាមេរិក-កូរ៉េខាងត្បូង និង ជបុ៉ន ក្នុងខែនេះដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព