Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មេដឹកនាំអង់គ្លេស កាណាដា និងនូវែលសេឡង់ «ថ្កោលទោសសម្តីរើសអើងពូជសាសន៍ របស់លោក ត្រាំ» ទៅលើស្ត្រីជាសមាជិកសភាអាមេរិក

  • បោះពុម្ព

 (នូវែលសេឡង់)៖ នាយករដ្ឋមន្ត្ រីនូវែលសេឡង់ លោកស្រី ចេស៊ីនដា អាដឺន (Jacinda Ardern) នៅថ្ងៃអង្គារនេះ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការអត្ថាធិប្បាយបែប រើសអើងពូជសាសន៍ របស់លោក ដូណាល់ ត្រាំ ប្រឆាំងតំណាងរាស្ត្រ ជាស្រី្តមកពី  គណបក្សប្រជាធិបតតេយ្យ។

នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០១៩។

ការបង្ហាញការមិនពេញចិត្ត  របស់លោកស្រី Jacinda Ardern ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ថេរ៉ាសា ម៉ាយ (Theresa May) និងនាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ (Justin Trudeau) ចេញមុខថ្កោលទោស ការលើកឡើងនៅលើ  Twitter របស់លោក ដូណាល់ ត្រាំ ខណៈសាធារណ មតិទូទាំងអាមេរិក ក៏កំពុងតែបញ្ចេញ ប្រតិកម្មខ្លាំងផងដែរ។

ជុំវិញបញ្ហាខាងលើនេះ លោកស្រី Ardern បានគូសបញ្ជាក់ នៅក្នុងបទសម្ភាសន៍ ជាមួយវិទ្យុ នូវែលសេឡង់ យ៉ាងដូច្នេះថា «ជាធម្មតា ខ្ញុំមិនដែលលូកដៃ ចូលកិច្ចការនយោបាយ របស់អ្នកដទៃឡើយ ប៉ុន្តែលើកនេះ គឺវាជារឿងមិនអាចទទួលយកបាន  ហើយខ្ញុំជំទាស់ ចំពោះការលើកឡើង របស់គាត់ (លោក ត្រាំ)... ហើយគាត់មិនគួរវិនិច្ឆ័យ លើមនុស្សណាម្នាក់ ដោយគ្រាន់តែផ្អែក ដើមកំណើត របស់គេនោះដែរ»។

គួរជម្រាបថា ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានគេចោទថា «ជាមនុស្សរើស អើងពូជសាសន៍» ក្រោយពីបាន សរសេរសារមួយ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Twitter ដោយបានវាយប្រហារ មកលើសមាជិកសភាមួយក្រុម មកពីគណបក្សប្រជាធិបតេយ្យដែល កំពុងមានភាពចម្រូងចម្រាស ជាមួយលោក ពាក់ព័ន្ធនឹងបញ្ហាអន្តោប្រវេសន៍។

សម្តីរបស់លោក ដូណាល់ ត្រាំ ដែលកំពុងបង្កប្រតិកម្មធ្ងន់ៗ ពីសាធារណមតិនោះគឺ «...បើខ្លាំងណាស់ហេតុអ្វី បានជាពួកគេ មិនព្រមត្រឡប់ ទៅប្រទេសដើមរបស់គេវិញទៅ ហើយជួយដោះស្រាយបញ្ហា ដែលកំពុងដែរញាំញី នៅឯណោះមើលហើយបើបាន ដោះស្រាយរួចហើយ ចាំត្រលប់មកវិញ ប្រាប់ពួកយើងផងថាត្រូវធ្វើយ៉ាងមេច!...»។

ប៉ុន្តែនៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ត្រាំ នៅតែការពារការអះអាង របស់លោកដោយគូសបញ្ជាក់ យ៉ាងដូច្នេះថា «បើសិនជាពួក អ្នក មិនចូលចិត្តទីនេះ (សហរដ្ឋអាមេរិក) អ្នកអាចចាកចេញបាន... ហើយនេះគឺក្ដីស្រឡាញ់ សម្រាប់អាមេរិក, មនុស្សខ្លះស្អប់ប្រទេសរបស់យើង»។

ម្យ៉ាងវិញទៀត បើទោះបីជាលោក ដូណាល់ ត្រាំ មិនបានបង្ហើបឈ្មោះ ឲ្យដឹងក៏គេអាចដឹង បានដែរថា គឺសំដៅទៅក្រុម សមាជិកសភា ០៤រូប គឺលោកស្រី អាហ្សង់ឌ្រា អូកាស៊ីយ៉ូ (Alexandria Ocasio-Cortez) មកពីរដ្ឋញូវយ៉ក, លោកស្រី អ៊ីលហាន អូម៉ារ (Ilhan Omar) មកពីរដ្ឋមីនីសូតា, លោកស្រី អាយ៉ានណា ប្រ៊ែសស្លេយ (Ayanna Pressley) មកពីរដ្ឋ ម៉ាសាឈូសេត និង រ៉ាស៊ីដា ថ្លេប (Rashida Tlaib) មកពីរដ្ឋមីឈីហ្គេន (Michigan)៕

ដកស្រង់ពី៖ Fresh News