បណ្តាញសង្គម

ទីបំផុត ប្រាសាទ​ពីរ៉ាមីត​អេហ្សីប​ថ្មី​ចំនួន ០២កន្លែង បាន​បើក​ទ្វារ​ឲ្យ​អ្នក​ទេសចរ​ចូល​ទស្សនា​ជា​សាធារណៈ

(អេហ្សីប)៖ ពីរ៉ាមីតចំនួន ០២ បានបើកទ្វារ ឲ្យសារធារណជន ចូលទស្សនាបណ្ដាញផ្លូវដើរ និងបន្ទប់បញ្ចុះសព សម័យបុរាណជា  លើកដំបូង កាលពីថ្ងៃសោរ៍ សប្ដាហ៍មុន ដែលស្ថិតនៅ ភាគខាងត្បូងទីក្រុង Cairo ប្រទេសអេហ្សីប ។

នេះបើតាមការចេញផ្សាយដោយ ព័ត៌មាន CGTN នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៩។ក្រុមការងារផ្នែកបុរាណវិទ្យា បានលើកឡើងថា ប្រាសាទពីរ៉ាមីត Bent នៃស្ដេច Sneferu ដែលជាព្រះចៅហ្វារ៉ាអុងទី១ នៃរាជវង្សទី ៤របស់អេហ្សីប បានបើកជាលើកដំបូង ក្រោយសម្រេចបិទ តាំងពីឆ្នាំ ១៩៦៥មក ហើយពីរ៉ាមីតមួយកន្លែងទៀត នៅក្បែរនោះ មានចម្ងាយប្រហែល៤០គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុង Cairo។

ផ្នូរបុរាណ ដែលទើបតែរកឃើញថ្មី ក្នុងនោះរួមមានសាកសពម៉ាំមី ដែលនៅមានសភាពល្អៗ គួរសម និងប្រាសាទពីរ៉ាមីត Bent នៃស្ដេច Sneferu។ក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសអេហ្សីប កំពុងព្យាយាមលើកកម្ពស់ ការស្រាវជ្រាវខាងបុរាណវិទ្យា នៅទូទាំងប្រទេស ក្នុងគោលបំណង ដើម្បីធ្វើឲ្យវិស័យទេសចរណ៍ មានភាពរស់រវើកឡើងវិញ៕

ដកស្រង់ពី៖ Fresh News