បណ្តាញសង្គម

តួលេខអ្នកស្លាប់ ក្នុងទឹកជំនន់ប្រទេសនេប៉ាល់ កើនឡើងដល់៥៥នាក់ ហើយមនុស្សរាប់ពាន់ ត្រូវបានផ្លាស់ប្តូរទីលំនៅ

តួលេខអ្នកស្លាប់ ក្នុងប្រទេសនេប៉ាល់ដោយទឹកជំនន់រហ័ស និងបំណាក់ដី កាលពីរយះពេល៣ថ្ងៃកន្លងមក បានកើនឡើងដល់៥៥នាក់ កាលពីថ្ងៃអាទិត្យ ដោយមានបាត់ខ្លួន និងរងរបួសរាប់សិបនាក់ នេះបើតាមរដ្ឋាភិបាលប្រាប់។

មនុស្ស១០ពាន់នាក់ ត្រូវបានផ្លាស់ប្តូរទីលំនៅពីផ្ទះសម្បែងរបស់ពួកគេ ដោយសារតែទឹកភ្លៀងមូសុងធ្លាក់ឥតឈប់ឈរ ក្នុងតំបន់ជាច្រើន ហើយភាគច្រើនក្នុងតំបន់ភ្នំប្រទេសនេប៉ាល់ ចាប់តាំងពីថ្ងៃព្រហ. ដោយបានលិចលុងផ្ទៃដីដ៏ធំទូលាយ ហើយជន់លិចផ្ទះ និងបំផ្លាញ ស្ពាន និងផ្លូវថ្នល់ពាសពេញផ្ទៃប្រទេស។

សេចក្តីថ្លែងការណ៏របស់ក្រសួងមហាផ្ទៃ បានថ្លែងថា មនុស្ស៥៥នាក់ ត្រូវបានអះអាងស្លាប់ និង៣៣នាក់រងរបួស។ មនុស្ស ៣០នាក់ បានបាត់ខ្លួន។ ប្រទេសនេប៉ាល់ អ្នកនាំពាក្យខុទ្ទកាល័យ បានប្រាប់អ្នកកាសែតថា “គ្រោះមហន្តរាយ បានបង្កនូវការបាត់បង់ដ៏ធំចំពោះសេដ្ឋកិច្ច”។

រដ្ឋាភិបាល នឹងធ្វើការវាយតម្លៃឆាប់ៗនេះ។ អ្នកនាំពាក្យកាកបាទក្រហមនេប៉ាល់ បានប្រាប់ថា ការផ្លាស់ប្តូរទីលំនៅ ត្រូវបានផ្ទេរទៅកាន់សាលារៀន និងអគារសាធារណះផ្សេងទៀត។ បណ្តាញទូរទស្សន៍ បានបង្ហាញពីដំបូលផ្ទះ ដែលជន់លិចនៅក្នុងទឹកជំនន់ នៅតំបន់ទំនាបខាងត្បូង ហើយមនុស្ស ជាច្រើនបានលុយទឹកជ្រៅត្រឹមទ្រូង ជាមួយនឹងសំភារៈរបស់ពួកគេនៅលើក្បាល។

ក្រុមមន្រ្តី បាននិយាយថា នៅតំបន់ខ្លះភ្លៀងបានធូរស្រាល ប៉ុន្តែទន្លេមួយចំនួននៅភាគខាងកើតនៃប្រទេសនេះ នៅតែមានកំរិតខ្ពស់នៅឡើយ។ អជ្ញាធរ បានស្នើសុំឱ្យប្រជាពលរដ្ឋរក្សាការប្រុងប្រយ័ត្ន។

ទន្លេ Kosi ដែលហូរចូលទៅក្នុងរដ្ឋ Bihar ភាគខាងកើតនៃប្រទេសឥណ្ឌាគឺស្ថិតក្នុងចំណោមទន្លេ ដែលបានឡើងខ្ពស់ជាងកម្រិតទឹកជំនន់។ ទន្លេ Kosi គឺជាកង្វល់ដ៏ធំមួយសម្រាប់ប្រទេសឥណ្ឌា និងនេប៉ាល់ ចាប់តាំងពីវា បានធ្លាយច្រាំងរបស់ខ្លួនកាលពីឆ្នាំ 2008 ហើយបានផ្លាស់ប្តូរចរន្តទឹក និងបណ្តាលឲ្យលិចលង់ដី និងប៉ះពាល់ដល់ប្រជាជនជាងពីរលាននាក់ នៅក្នុងរដ្ឋ Bihar ប្រទេសឥណ្ឌា។ មនុស្សប្រហែល 500 នាក់បានស្លាប់នៅក្នុងគ្រោះមហន្តរាយនោះ នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីថ្ងៃចន្ទ។