បណ្តាញសង្គម

បណ្តាញ ក្រុមហាម៉ាស់ បដិសេធអេហ្ស៊ីប ជាអាជ្ញាកណ្តាល ក្នុងជម្លោះជាមួយ អ៊ីស្រាអែល

ហ្គាសា៖ ក្រុមសកម្មប្រយុទ្ធ ដែលបណ្តាញ របស់ក្រុ ហាម៉ាស់ អាល់កាស្សេម បានបដិសេធ ចំពោះសំណើសុំ ធ្វើជាអាជ្ញាកណ្តាល របស់ប្រទេស អេហ្ស៊ីប ដើម្បីបង្កើត កិច្ចព្រមព្រៀង ឈប់បាញ់គ្នា ជាមួយអ៊ីស្រាអ៊ែល នៅតំបន់ហ្គាសាស្ទ្រីព ។

ចំពោះការ បដិសេធយ៉ាង ដាច់ខាតនេះ ក្រុម ហាម៉ាស់ មិនបាន បញ្ជាក់ពី មូលហេតុអ្វីឲ្យបាន ច្បាស់លាស់នោះទេ ។ ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃអង្គារនេះថា ការវាយប្រហាររបស់ អ៊ីស្រាអែល នៅតែបន្តធ្វើឡើង នៅ ហ្គាសា ដដែល បើទោះបី ជាបណ្តាប្រទេស ក្នុងតំបន់ និង អន្តរជាតិបាន អំពាវនាវ ឲ្យភាគីទាំងពីរ បញ្ឈប់អំពើហិង្សា ជាមួយគ្នា ដើម្បីកុំឲ្យជន ស៊ីវិល បាត់បង់ជីវិត បន្ថែមទៀតនោះក៏ដោយ។

គួរបញ្ជាក់ថា ក្រុម ហាម៉ាស់ មានការខឹងសម្បារ យ៉ាងខ្លាំង ចំពោះការលុកលុយ របស់យោធា អ៊ីស្រាអែល មកលើតំបន់ វែសត៍ ប៊ែង ហើយបានចាប់ ជម្រិតសមាជិក សភា របស់ខ្លួនចំនួន ៣០នាក់ យកទៅបាត់ ក្នុងនោះ រួមមាន ទាំងប្រធាន សភាលោក អាហ្ស៊ីស ស្វែក តាំងពីថ្ងៃទី១២ ខែមិថុនា មកម្ល៉េះ ។

ចំពោះហិង្សា នៅតំបន់ ហ្គាសា ដែលបានផ្ទុះឡើងជាង ១សប្តាហ៍ មកនេះ បានបណ្តាលឲ្យជន ស៊ីវិល ប៉ាឡេស្ទីន ១៧៤នាក់ស្លាប់ និងជាង ១.២០០នាក់ទៀត រងរបួសធ្ងន់ និងស្រាល ។

ប្រទេស អ៊ីស្រាអែល បានបញ្ជាក់ហើយ បញ្ជាក់ទៀតថា នេះជាប្រតិបត្តិការ ការពារខ្លួន ពីការវាយប្រហារ របស់ក្រុម ហាម៉ាស់ មកលើ ទឹកដី តាមបណ្តោយព្រំដែនរបស់ខ្លួន ៕

ដកស្រង់ពី៖ គេហទំព័រ ដើមអម្ពិល