បណ្តាញសង្គម

ប្រទេសឥណ្ឌា គ្រោងសាងសង់ស្ពាន ខ្ពស់ជាងគេបំផុត ក្នុងពិភពលោក

ឥណ្ឌា៖ វិស្វករឥណ្ឌា គ្រោងសាងសង់ ស្ពានខ្ពស់ជាងគេបំផុត ក្នុងពិភពលោក ដោយមានកម្ពស់ខ្ពស់ ជាងប៉ម Eiffel Tower ក្នុងទីក្រុង ប៉ារីស ប្រទេសបារាំង ។

សំណង់ស្ពាននេះ នឹងត្រូវសាងសង់ ដោយឆ្លងកាត់ទន្លេ Chenab និងរដ្ឋ Kashmir ប្រទេសឥណ្ឌា ។ សំណង់មួយនេះ នឹងរួចរាល់ ជាស្ថាពរ នៅឆ្នាំ២០១៦ ខាងមុខនេះ ដោយមានកម្ពស់ ប្រមាណជា៣៥៩ម៉ែត្រ ដែលខ្ពស់ជាង សំណង់ស្ពាន របស់ប្រទេសចិន មានកម្ពស់ ត្រឹមតែ២៧៥ម៉ែត្រ ប៉ុណ្ណោះ ។

មន្ត្រីនៅប្រទេសឥណ្ឌា បាននិយាយប្រាប់ សារព័ត៌មានថា វាជាសំណង់ ស្ពាន ដ៏មហិមា ដំបូងគេបង្អស់ របស់ប្រទេសឥណ្ឌា ក្នុងប្រវត្តិសាស្ត្រ ដែលពុំធ្លាប់មាន ពីមុនមក ហើយវា នឹងលេច រូបរាងឡើង នៅឆ្នាំ២០១៦ ផងដែរ ។ បណ្តោយរបស់វា មានប្រវែងប្រមាណ ជា ១៣១៥ម៉ែត្រ ហើយសំណង់ស្ពាននេះ នឹងភ្ជាប់ទៅកាន់ តំបន់ Baramulla ទៅកាន់តំបន់ Jammu ស្ថិតក្នុង រដ្ឋហិមាល័យ ។

គួរបញ្ជាក់ផងដែរថា គម្រោងសាងសង់នេះ ត្រូវបានគ្រប់គ្រង ដោយក្រុមហ៊ុន Konkan Railway Corperation ដែលបានចំណាយ ទឹកប្រាក់ ប្រមាណជា៩២លាន ដុល្លារអាមេរិក ៕

ដកស្រង់ពី៖ គេហទំព័រ កោះសន្តិភាព