Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្មកររ៉ែ១១នាក់ បានជាប់ផុង បន្ទាប់ពីអណ្តូងរ៉ែធ្យូងថ្ម បានបាក់រលំក្នុងប្រទេសប៉ាគីស្ថាន ភាគនារតី

  • បោះពុម្ព

អណ្តូងរ៉ែមួយកន្លែង ក្នុងខេត្ត Balochistan ភាគនារតីប្រទេសប៉ាគីស្ថាន បានបាក់រលំ ដោយសារតែការកើនឡើង នៃឧស្ម័នមានជាតិពុល ដោយជាប់ផុងកម្មកររ៉ែចំនួន១១នាក់ ក្នុងជម្រៅរាប់ពាន់ហ្វីត ខាងក្រោមដី នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ និងក្រុមមន្រ្តីប្រាប់ កាលពីថ្ងៃចន្ទ។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងអភិវឌ្ឍន៍ខនិជ នៃខេត្ត Balochistan បានប្រាប់ថា កម្មកររ៉ែម្នាក់ ត្រូវបាននាំមកដល់កន្លែងសុវត្ថិភាពហើយអំឡុងប្រតិបត្តិការណ៏ជួយសង្រ្គោះ ខណះកិច្ចប្រឹងប្រែង គឺកំពុងដំណើការ ដើម្បីសង្រ្គោះកម្មករ១១នាក់ដែលនៅសេសសល់ ហើយបានជាប់កប់អស់រយះពេលជាង២០ម៉ោង ក្នុងអណ្តូងរ៉ែនៅ Quetta ដែលជាទីក្រុងរួមខេត្តខាងលើ។

វត្តមាននៃឧស្ម័នពុល ខាងក្នុងអណ្តូងរ៉ែ គឺកាន់តែធ្វើឲ្យដំណើរចូលទៅដល់កម្មកររ៉ែកាន់តែពិបាក។ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៏ថា បុគ្គលិកផ្នែកសង្រ្គោះចំនួន៦ នាក់ ដែលបានចូលរួមក្នុងប្រតិបត្តិការណ៏សង្រ្គោះនេះ ក៏បានដួលសន្លប់ផងដែរ ដោយសារតែឧស្ម័នពុលក្នុងអណ្តូងរ៉ែ។

យោងតាមសហព័ន្ធពលកម្មរ៉ែកណ្តាលរបស់ប្រទេសប៉ាគីស្ថាន គឺមានកម្មកររ៉ែប្រហែល១០០ ទៅ២០០នាក់ បានស្លាប់ ក្នុងគ្រោះថ្នាក់អណ្តូងរ៉ែជាមធ្យម ពាសពេញផ្ទៃប្រទេសជារៀងរាល់ឆ្នាំ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។