Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្យុះភ្លៀងធ្លាក់ខ្លាំងភ្លាមៗ ក្នុងតំបន់ Kashmir ដែលកាន់កាប់ដោយប្រទេសប៉ាគីស្ថាន

  • បោះពុម្ព

ហោចណាស់មានមនុស្ស២២នាក់ ត្រូវបានសម្លាប់ និងមួយចំនួនទៀត បានបាត់ខ្លួន ក្នុងតំបន់ Kashmir ដែលកាន់កាប់ដោយប្រទេសប៉ាគីស្ថាន បន្ទាប់ពីមានព្យុះភ្លៀងធ្លាក់ខ្លាំងភ្លាមៗ ដោយបង្កឲ្យមានទឹកជំនន់រហ័ស នេះបើតាមក្រុមមន្រ្តីប្រាប់កាលពីថ្ងៃចន្ទ។

ព្យុះភ្លៀងធ្លាក់ខ្លាំងភ្លាមៗ បានបង្កនូវការខូចខាតទំហំធំ ដោយសារតែផ្ទះជាង១៥០ខ្នង និងវិហារអ៊ីស្លាមចំនួន២ បានរងផលប៉ះពាល់ក្នុងជំនន់ទឹកភ្លៀងត្រឹមតែមួយយប់ ក្នុងតំបន់រមណីយដ្ឋានទេសចរ នៃជ្រលងភ្នំ Neelum នេះបើតាមនាយកប្រតិបត្តិការណ៏របស់អជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋប្រាប់។

មនុស្សដែលបានស្លាប់ រួមមានបុគ្គលិកសន្តិសុខ២នាក់ អ្នកស្រុក៩នាក់ និងមនុស្ស១១នាក់ផ្សេងទៀត ដែលទៅលេងតំបន់នោះ ដើម្បីធ្វើការបន់ស្រន់ក្នុងវិហារ គឺត្រូវបានបោកបក់ទៅតាមទឹក ដោយទឹកជំនន់ដ៏រហ័សនោះ។ ប្រជាជនជាច្រើននាក់ នៅតែបន្តជាប់ក្នុងផ្ទះពួកគេ ហើយកិច្ចប្រឹងប្រែង គឺកំពុងដំណើរការដើម្បីជន្លៀសពួកគេ។

ទន្ទឹមនឹងនោះ អជ្ញាធរ បានតម្លើងជំរុំបណ្តោះអាសន្ន ដើម្បីលៃតម្រូវជនដែលត្រូវប្តូរទីកន្លែងទាំងនោះ។ ព្យុះភ្លៀងធ្លាក់ខ្លាំងភ្លាមៗ គឺជាអព្ភូតហេតុដ៏កម្ររមួយ ដែលទឹកក្នុងចំនួនដ៏ច្រើន បានហូរធ្លាក់ចុះក្នុងដី ដោយសារតែព្យុះទឹកភ្លៀងបង្អុរពីលើមេឃយ៉ាងខ្លាំងក្លា។ ជាធម្មតាកំពស់ទឹកភ្លៀងធ្លាក់លើស១០០ម.ម ក្នុងមួយម៉ោងនោះ គឺត្រូវចាត់ទុកជាព្យុះទឹកភ្លៀងហើយ នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។