Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កោះតៃវ៉ាន់ ចេញសេចក្តីព្រមានពីព្យុះទីហ្វុងលើកដំបូង ដែលធ្លាប់មានរាប់សិបឆ្នាំមកហើយ ដោយសារតែ ប្រជាជនរាប់សិបពាន់នាក់ ត្រូវបានជន្លៀសចេញ

  • បោះពុម្ព

កោះតៃវ៉ាន់ បានធ្វើការផ្លាស់ប្តូរទីតាំងរបស់ពលរដ្ឋរាប់សិបពាន់នាក់ ទៅកាន់កន្លែងមានសុវត្ថិភាព កាលពីថ្ងៃពុធ ដោយសារតែប្រទេសដែនកោះមួយនេះ បានប្រុងប្រៀបចំពោះខ្យល់ព្យុះទីហ្វុងជាលើកដំបូងរបស់ខ្លួនក្នុងឆ្នាំនេះ ខណះក្រុមអាកាសចរណ៏ជាច្រើន បានលុប ចោល នូវជើងហោះហើយក្នុងស្រុក ហើយអជ្ញាធរ ក៏បានចេញនូវការព្រមានអំពីទឹកជំនន់ និងកំពស់ទឹកសមុទ្រខ្ពស់។

ខ្យល់ព្យុះទីហ្វុង Danas ដែលបានចាត់ចូលជាប្រភេទព្យុះ នាកម្រិត ខ្សោយ បំផុតនោះ ត្រូវបានគេរំពឹងនឹងវាយប្រហារលើទីក្រុងភាគខាងកើត Yilan នាល្ងាចថ្ងៃព្រហ។ ព្យុះនោះ ក៏បានកំពុងធ្វើដំណើរឆ្លងកាត់មហាសមុទ្រ ក្នុងទិសដៅភាគពាយ័ព្យ ក្នុងកម្លាំង ១៨គ.មម៉ោង នេះ បើតាមមន្រ្តីអាកាសធាតុប្រាប់។

មានពលរដ្ឋច្រើនជាង២ពាន់នាក់ ត្រូវបានផ្ទេរទៅកាន់កន្លែងសុវត្ថិភាព ហើយពួកគេ ភាគច្រើនជាអ្នកទេសចរមកលេងលើកោះ នៃឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេសកោះមួយនេះ នេះបើតាមអជ្ញាធរប្រាប់។

ជើងហោះហើរក្នុងស្រុកជិត២០ និងសេវាកម្មសាឡាង ត្រូវបានគេលុបចោល ខណះកងទាហាន ត្រូវបានដាក់ប្រចាំការតាមតំបន់មួយចំនួន ចំពេលការភ័យខ្លាចនៃទឹកភ្លៀងធ្លាក់ខ្លាំង ដែលអាចបង្កនូវបំណាក់ដី និងទឹកជំនន់។

ព្យុះទីហ្វុង ជាញឹកញាប់បានវាយប្រហារកោះតៃវ៉ាន់ ប្រទេសចិនដី គោក ហ្វីលីពីន និងជប៉ុន ក្នុងរយះពេលពាក់កណ្តាលទី២នៃឆ្នាំនេះ ដោយប្រមូលកម្លាំងពីទឹកក្តៅរបស់មហាសមុទ្រប៉ាស៊ីហ្វិក ឬសមុទ្រចិន ខាងត្បូង។

ព្យុះទីហ្វុង Morakot បានកំទេចកោះតៃវ៉ាន់ កាលពីឆ្នាំ ២០០៩ ដោយ សម្លាប់មនុស្សជិត៧០០នាក់ ហើយជនរងគ្រោះភាគច្រើន រងគ្រោះដោយបំណាក់ដី នេះបើតាមការផ្សាយរបស់ Channel News Asia កាលពីពុធ។