Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កងកម្លាំងយេមែន ដែលគាំទ្រដោយរដ្ឋាភិបាល បានបំផ្ទុះគ្រាប់មីនដែលកប់ដោយពួកឧទ្ទាម Houthi ចំនួន៦០០គ្រាប់ ក្នុងទីក្រុង Hodeidah

  • បោះពុម្ព

កងកម្លាំងយេមែនដែលគាំទ្រដោយរដ្ឋាភិបាល បានបំផ្ទុះមីនជិត៦០០គ្រាប់ ដែលត្រូវបានដោះចេញពីទីកន្លែងផ្សេងៗគ្នា ក្នុងទីក្រុងកំពង់ផែ សមុទ្រក្រហម Hodeidah កាលពីថ្ងៃអង្គារ៍ នេះបើតាមមន្រ្តីយោធា ប្រាប់កាសែតស៊ិនហួរ។

មន្រ្តីនោះប្រាប់ថា គ្រាប់មីន និងឧបករណ៏ផ្ទុះភាគច្រើន ត្រូវបានដោះចេញពីកន្លែងជាច្រើនក្នុងស្រុក Durayhmi ភាគខាងត្បូងក្រុង Hodeidah បន្ទាប់ពីការដកថយរបស់ក្រុមឧទ្ទាម Houthi ។

ប្រភព បានពន្យល់ថា គ្រាប់មីនទាំងនោះ ត្រូវបានកប់ដោយពួកឧទ្ទាមតាមបណ្តោយផ្លូវសំខាន់ៗ និងជុំវិញកន្លែងស្នាក់នៅសំខាន់ៗ បង្កនូវគ្រោះថ្នាក់ដល់ជនស៊ីវិលជាច្រើន ដែលរស់នៅម្តុំនោះ។

គ្រាប់មីន និងគ្រឿងផ្ទុះជាច្រើនប្រភេទ និងខ្នាត គឺត្រូវបានចាត់ទុកជា ការគម្រាមដ៏សាហាវ និងរយះពេលវែងចំពោះអាយុជីវិតរបស់ជនយេមែនរាប់សិបលាននាក់ និងបានសម្លាប់ និងបង្ករបួសដល់ពលរដ្ឋរាប់ម៉ឺននាក់មកហើយ រួមទាំងស្រ្តី និងកុមារ។

តាមរបាយការណ៏ពីមុនៗរបស់អង្គការមនុស្សធម៌ ប្រទេសយេមែន បានក្លាយជាសមរភូមិនៃគ្រាប់មីនដ៏ច្រើនបំផុតមួយ ក្នុងពិភពលោក ចាប់តាំងពីសង្រ្គាមលោកលើកទី២។ ពួកឧទ្ទាម បានចាប់ផ្តើមយុទ្ធនាការយោធាដ៏ធំមួយ និងបានរឹបអូសរដ្ឋធានី Sanaa កាលពីចុងឆ្នាំ ២០១៤ ដោយបង្ខំឲ្យលោកប្រធានាធិបតី Abdu-Rabbu Mansour Hadi និងរដ្ឋាភិបាលរបស់លោកនារទេសខ្លួនទៅកាន់ប្រទេសសៅឌីអារ៉ាប៊ី ជិតខាង។

ជម្លោះរវាងពួកឧទ្ទាម Houthis និងរដ្ឋាភិបាលយេមែនដែលគាំទ្រដោយប្រទេសសៅឌី ថ្មីៗនេះបានឈានដល់ឆ្នាំទី៥ហើយ និងបានធ្វើឱ្យប្រទេសយេមែន កា ន់តែរងគ្រោះធ្ងន់ធ្ងរទៅៗ និងកាន់តែជ្រៅទៅ ៗនូវវិបត្តិមនុស្សជាតិដ៏អាក្រក់បំផុតរបស់ពិភពលោក នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃពុធ។