Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មនុស្ស២១នាក់ស្លាប់ និងជាង១៥០នាក់ រងរបួស ក្នុងគ្រោះថ្នាក់រថភ្លើង នៅទីក្រុងម៉ូស្គូ

  • បោះពុម្ព

ម៉ូស្គូ៖ មានមនុស្សចំនួន ២១នាក់ ស្លាប់ និងជាង១៥០នាក់ បានរងរបួស នៅពេលដែល រថភ្លើងក្រោមដី មួយខ្សែបាន បើកធ្លាក់ចេញ ពីផ្លូវដែកនៅ ទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ។

អ្នកបើករថភ្លើងនេះ បានស្ថិតនៅក្នុងចំណោម អ្នកស្លាប់ទាំងនេះ បន្ទាប់ពី ទូររភ្លើង ចំនួន៣ បានធ្លាក់ចេញ ពីផ្លូវដែក។ មនុស្សជាង ៥០នាក់ ក្នុងចំណោម អ្នករងរបួសទាំងនេះ បានរងរបួសធ្ងន់ បន្ទាប់ពី ទូររភ្លើង ដែលបានធ្លាក់ចេញ ពីផ្លូវរបស់វាហើយបុក ជញ្ជាំងថ្ម នៃផ្លូវរថភ្លើង ក្រោមដីនេះ។

រថភ្លើងនេះ បានកំពុងធ្វើដំណើរ ចេញពីភាគ ពាយព្យ នៃទីក្រុង ម៉ូស្គូ ទៅកាន់ភាគកណ្តាល នៃទីក្រុងនេះ នៅពេល ហេតុការណ៍ដ៏ អាក្រក់នេះ បានកើតឡើង៕

ដកស្រង់ពី៖ គេហទំព័រ CEN