Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លោក ពូទីន សន្យាជួយលោក អាសាដ កម្ចាត់ក្រុមភេរវករ ក្នុងថ្ងៃខួបលើកទី៧៥ នៃការបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ

  • បោះពុម្ព

(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានផ្ញើសារអបអរសាទរដល់ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ  នៅថ្ងៃអាទិត្យនេះ នាឱកាសខួបអនុស្សាវរីយទី៧៥ នៃការបង្កើតទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ  ជាមួយការសន្យា ជួយកម្ចាត់ក្រុមភេរវករទាំងអស់ នៅក្នុងប្រទេស ស៊ីរី។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩។ លោក ពូទីន បានបញ្ជាក់ នៅក្នុងសារអបអរសាទរ ខាងលើដូច្នេះថា៖ «ជូនចំពោះ លោកប្រធានាធិបតី (បាស្សា អាល់អាសាដ), សូមលោកទទួលយក ការអបអរសាទរ យ៉ាងស្មោះស្ម័គ្ររបស់ខ្ញុំ នាឱកាសខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងរវាង ប្រទេសយើងទាំង២...»។

គួរបញ្ជាក់ថា បើតាមលោក ពូទីន រុស្ស៊ីនឹងបន្តសហការ ជាមួយរដ្ឋាភិបាល របស់ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់សាដ នៅក្នុងការបោសសំអាត ក្រុមភេរវករ ជ្រុលនិយម ដើម្បីស្ដារសន្តិសុខ និងសន្តិភាព ក្នុងប្រទេសស៊ីរីឡើងវិញ៕

ដកស្រង់ពី៖ Fresh News