Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រោយរងព្យុះរិះគន់លើការរើសអើងពូជសាសន៍ចំពោះសមាជិកសភា លោក ដូណាល់ ត្រាំ បែរជាទាមទារថែមទៀតឲ្យសមាជិកភាទាំងនោះ សុំទោសប្រជាជាតិអាមេរិក...

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តការរិះគន់ និងវាយប្រហារជាថ្មីម្តងទៀត ទៅលើក្រុមស្រ្តី ជាសមាជិកសភា អាមេរិកទាំង ០៤រូប មកពីបក្សប្រជាធិបតេយ្យ ដែលទើបបានទទួល រងការសាររើសអើង ពីរូបលោក កាលពីជាងមួយសប្តាហ៍មុន ហើយនាពេលនេះទៀតលោក ត្រាំ ស្រាប់តែបាន ទាមទារឲ្យពួកគេ សុំទោសប្រជាជាតិ អាមេរិកទៅវិញ។

នេះបើតាមការដក ស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។ នាថ្ងៃអាទិត្យ (ពេលវេលា នៅរដ្ឋធានីវ៉ាស៊ីនតោន) លោក ត្រាំ បានបន្តបង្ហោះសារលើបណ្តាញ Twitter យ៉ាងដូច្នេះថា «ខ្ញុំគិតថា ស្រ្តីជាសមាជិកសភា ទាំង ០៤រូបនោះ មិនស្រឡាញ់ប្រទេសយើងឡើយ។ ពួកគេគួរតែសុំទោស ចំពោះប្រជាជាតិអាមេរិក សម្រាប់រឿងអាក្រក់ៗ ដែលពួកគេ បាននិយាយកន្លងមក»។

ការរិះគន់នេះគឺសំដៅទៅលើ លោកស្រី អាឡិចហ្សានឌ្រា អូខាស៊ីយ៉ូខ័រទែស (Alexandria Ocasio-Cortez), លោកស្រី រ៉ាស៊ីដា ធ្លេប (Rashida Tlaib), លោកស្រី អ៊ីលហាន អូម៉ា (Ilhan Omar) និងលោកស្រី អាយ៉ានណា ប្រ៊ែសឡេយ (Ayanna Pressley)។

គួរជម្រាបថា ការវាយប្រហារ និងរិះគន់សាជាថ្មី ខាងលើនេះ គឺជារឿងរ៉ាវតភាគ មកតាំងតែពីសប្តាហ៍មុន មួយទៀត នៅពេលដែលលោក បានបង្ហោះសារឌឺដង ឲ្យស្រ្តីជាសមាជិកសភា បក្សប្រជាធិបតេយ្យទាំង ០៤រូប វិលត្រឡប់ទៅប្រទេស កំណើតពួកគេ វិញទៅ ដែលពាក្យសម្តីនេះ បានបង្កភាពចម្រូងចម្រាសជាខ្លាំង ដោយមតិភាគច្រើនចាត់ទុកថា វាជាសម្តីរើងអូសពូជសាសន៍  ដែលចេញពីមាត់ ប្រធានាធិបតីអាមេរិក។

យ៉ាងណាមិញ បីរូបក្នុងចំណោមអ្នកទាំង ០៤បានកើត និងធំដឹងក្តីនៅសហរដ្ឋអាមេរិក ខណៈមួយរូបទៀត ជាជនអន្តោរប្រវេសន៍ ដែលបានមករស់លើទឹកដីអាមេរិក តាំងពីតូច បើទោះបីជាពួកគេ មានពូជអម្បូរមកពីអាមេរិកឡាទីន អារ៉ាប់ សូម៉ាលី និងអាហ្រិ្វក ក៏ដោយក្តី។

បន្ថែមពីនេះអតីតស្ត្រីទី ១ អាមេរិកលោកស្រី មីឈែល អូបាម៉ា និងស្វាមី ក៏បានបញ្ចេញ ប្រតិកម្មផងដែរជុំវិញបញ្ហានេះ ខណៈអ្នកទាំងពីរ មានដើមកំណើតពីអាហ្វ្រិក៕

ដកស្រង់ពី៖ Fresh News