Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ការវាយប្រហារតាមអាកាស នាភាគខាងជើងប្រទេសអាហ្កានីស្ថាន

  • បោះពុម្ព

ការវាយប្រហារតាមអាកាស នាភាគខាងជើងប្រទេសអាហ្កានីស្ថាន

 

បើតាមប្រភពយោធាមួយ បានប្រាប់កាសែតស៊ិន ហួរ ចិន កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ក៏មានពួកសកម្មប្រយុទ្ធតាលីបង់ចំនួន២៨នាក់ ត្រូវបានសម្លាប់ដែរ បន្ទាប់ពីមានការវាយប្រហារតាមអាកាស ក្នុងខេត្ត Faryab នាភាគខាងជើងប្រទេសអាហ្កានីស្ថាន។

“ផ្អែកលើព័ត៌មានជំនួយដែលបានបញ្ជាក់ កងកម្លាំងដែនអាកាសរបស់អាហ្កានីស្ថាន គឺយន្តហោះ A-29បានកំណត់ទិសដៅចំជម្រកលាក់ខ្លួនរបស់

ជនតាលីបង់ ក្នុងស្រុក Bilchiragh នៃខេត្ត Faryab កាលពីល្ងាចថ្ងៃសៅរ៍ ដោយបន្សល់នូវជនប្រដាប់អាវុធតាលីបង់ ២៨នាក់ស្លាប់បាត់បង់ជីវិត” នេះបើ

តាមមន្រ្តីអ្នកនាំពាក្យកងទ័ព 209 Shaheen ដែលមានមូលដ្ឋាននៅក្នុងតំបន់។

ពួកសកម្មប្រយុទ្ធដែលត្រូវបានកំណត់ទិសដៅទាំងនោះ គឺកំពុងប្រជុំគ្នាកំណត់ផែនការវាយប្រហារលើកងកម្លាំងសន្តិសុខ។អំពើហឹង្សាគឺកាន់

តែខ្លាំងក្លាឡើងក្នុងតំបន់ភាគខាងជើងដែលមានភាពសុខស្រួលកាលពីមុននោះ អស់រយះពេលជាង២-៣ឆ្នាំកន្លងមកនេះ ដោយសារតែកងកម្លាំង

សន្តិសុខអាហ្កានីស្ថាន បានប្រឆាំងតបតរនឹងពួកសកម្មប្រយុទ្ធ ក្នុងតំបន់ភាគខាងកើត និងខាងត្បូង។ក្រុមពួកសកម្មប្រយុទ្ធតាលីបង់ មិនបាន ឆ្លើយតបចំពោះរបាយការណ៏នេះទេ មកទល់ពេលនេះ។


 


ដកស្រង់ចេញពីXinhua News

ប្រែសម្រួលអត្ថបទដោយលោកស្រី គឹម មូ៉លិដា