បណ្តាញសង្គម

ការបោះឆ្នោត បានចាប់ផ្តើមហើយ សម្រាប់ការបោះឆ្នោតសភាជាន់ខ្ពស់របស់ប្រទេសជប៉ុន

អ្នកបោះឆ្នោតពាសពេញប្រទេសជប៉ុនបានចាប់ផ្តើមបោះសន្លឹកឆ្នោតរបស់ពួកគេកាលពីថ្ងៃអាទិត្យក្នុងការបោះឆ្នោតសភាជាន់ខ្ពស់

ដែលត្រូវរំពឹងនឹងក្លាយជាឧបករណ៏វាស់ សម្រាប់ការស្ទាបស្ទង់សាធារណះ លើរយះពេលបំពេញការងារ៦ឆ្នាំកន្លះរបស់លោកនាយករដ្ឋមន្រ្តី Shinzo Abe

តាមផ្នែកជាច្រើននៃប្រទេសស្ថានីយបោះឆ្នោតនឹងត្រូវបិទនៅម៉ោង៨យប់ម៉ោងក្នុងស្រុកហើយការរាប់សន្លឹកឆ្នោតនឹងត្រូវចាប់ផ្តើមភ្លាមៗនៅពេល

ដែលការបោះឆ្នោតត្រូវបញ្ចប់។

សមាជិកនៃសភាជាន់ខ្ពស់ត្រូវបម្រើការក្នុងអណ្ណាតិ៦ឆ្នាំដោយមានអសនះប្រហែលពាក់កណ្តាលសម្រាប់ដណ្តើមយករៀងរាល់៣ឆ្នាំម្តងការបោះឆ្នោតថ្ងៃអាទិត្យមានអសនះចំនួន១២៤គឺសម្រាប់ដណ្តើមយកដែលរួមមានអសនះចំនួន៣ដែលទើបត្រូវបានបន្ថែមកាលពីពេលថ្មីៗ។ដោយមានបេក្ខជនសរុបចំនួន៣៧០ប្រគួតប្រជែងគ្នាដើម្បីអសនះបញ្ហាវេទិកាដ៏សំខាន់គឺរួមមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ, ការឡើង ពន្ធលើ ការប្រើប្រាស់ និងប្រព័ន្ធប្រាក់សោធននិវត្តន៍របស់រដ្ឋ។

លោកAbeធ្លាប់បានថ្លែងថាបន្ទាត់ជ័យជំនះសម្រាប់គណបក្សប្រជាធិបតេយ្យសេរីរបស់លោកនិងដៃគូចម្រុះKomeitoរបស់គណបក្ស គឺដើម្បីរក្សានូវអសនះភាគច្រើន  ឬក៏អសនះចំនួន ១២៣ នៃរយះកាលក្នុងសភា ដែលមាន ២៤៥អសនះនោះ។ដោយកាន់កាប់អសនះ70នៅក្នុងអសនះពាក់កណ្តាលដែលគ្មានការជំទាស់ក្រុមចម្រុះត្រូវឈ្នះ53អសនះដើម្បីរក្សាបាននូវការគ្រប់គ្រងលើសភាជាន់ខ្ពស់នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអាទិត្យ។




ដកស្រង់ចេញពីXinhua News

ប្រែសម្រួលអត្ថបទដោយ លោកស្រី គឹម មូ៉លិដា