Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តួលេខអ្នកស្លាប់ដោយទឹកជំនន់នៅឥណ្ឌា បានឡើងដល់ក្បែរ ១៥០នាក់

  • បោះពុម្ព

តួលេខអ្នកស្លាប់រួមបញ្ចូលគ្នា ក្នុងរដ្ឋ Bihar និងរដ្ឋ Assam ដែលរងគ្រោះដោយទឹកជំនន់នៅប្រទេសឥណ្ឌានោះ បានឡើងរហូតដល់ប្រហែល១៥០នាក់ហើយ នេះបើតាមប្រភពផ្លូវការពីរដ្ឋទាំងពីរខាងលើ

ប្រាប់ដល់កាសែតស៊ិនហួរ តាមទូរស័ព្ទ។

ពលរដ្ឋជាង១១.៥លាននាក់ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ក្នុងរដ្ឋទាំង២នេះ  ហើយពួកគេភាគច្រើន គឺបានបាត់បង់ទាំងស្រុងនូវទ្រព្យសម្បត្តិខ្លួន។

ខណះប្រជាជនជិត១០០នាក់ បានស្លាប់បាត់បង់ជីវិតកន្លងមក ក្នុងរដ្ឋ Bihar ភាគខាងកើត មានប្រជាជនច្រើនដល់៥០នាក់ ក៏បានស្លាប់ដោយសារតែទឹកជំនន់បំផ្លិចបំផ្លាញនេះផងដែរ នៅរដ្ឋ Assam ភាគខាងឥសាន្តប្រទេស កាលពីមួយសប្តាហ៏កន្លងមកនេះ។ ក្នុងចំណោមអ្នកស្លាប់ក្នុងរដ្ឋ Assam ២នាក់បានស្លាប់ដោយសារតែបំណាក់ដី ដែលបង្កដោយទឹកជំនន់រហ័ស។

ជនដែលបាត់បង់ទ្រព្យសម្បត្តិទាំងនោះ ត្រូវបានស្នាក់នៅបណ្ណោះអាសន្នក្នុងជំរុំជំនួយ ដែលបង្កើតឡើងក្នុងតំបន់សុវត្ថិភាព នេះបើតាមមន្រ្តីថ្នាក់រដ្ឋាភិបាលរដ្ឋប្រាប់។

ក្រុមការងារសង្រ្គោះ និងជំនួយរបស់កងកម្លាំងឆ្លើយតបនឹងគ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់រដ្ឋ រួមទាំងទីភ្នាក់ងាររដ្ឋាភិបាលនានា ត្រូវបានគេដាក់ឲ្យចូលរួមក្នុងសេវាកម្មលើកនេះ ក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់ ក្នុងរដ្ឋ Bihar ដើម្បីប្រតិបត្តិការរុករក និងសង្រ្គោះ។

យោងតាមមន្រ្តីម្នាក់ក្នុងជួរអជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Assam តួលេខអ្នកស្លាប់ក្នុងរដ្ឋនេះតែមួយ គឺបានឡើងដល់៥០នាក់។ មនុស្សជាសរុប១១នាក់ បានស្លាប់ក្នុងកំឡុងពេល២៤ម៉ោងកន្លង ដែលរួមមាន ៥នាក់ ក្នុងស្រុក Dhubri និង៣នាក់ផ្សេងទៀត ក្នុងស្រុក Barpeta និងស្រុក Morigaon នៃរដ្ឋខាងលើនេះ។ 

ដកស្រង់ចេញពីXinhua News

ប្រែសម្រួលអត្ថបទដោយ លោកស្រី គឹម មូ៉លិដា