Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទីប្រឹក្សាលោក ត្រាំ៖ «ការទិញ S-400 ពីរុស្ស៊ីគឺជាទង្វើដែលមិនអាចទទួលយកបាន ហើយវានឹងបំផ្លាញទំនាក់ទំនងតួកគី-អាមេរិក»

  • បោះពុម្ព

 (វ៉ាស៊ីនតោន)៖ ទីប្រឹក្សាមួយរូប នៃប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក ជែក គាណេ (Jack Keane) បាននិយាយថា ការសម្រេចចិត្តប្រព័ន្ធមីស៊ីល S-400 របស់តួកគី ពីរុស្ស៊ីគឺជារឿង មិនអាចទទួលយកបាន ហើយវានឹងបំផ្លាញដល់ ទំនាក់ទំនង រវាងអាមេរិក-តួកគី ព្រមទាំងគំរាមកហែង ដល់ស្ថេរភាពអង្គការ NATO តែប៉ុណ្ណោះ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០១៩។ ការកត់សម្គាល់ខាងលើ របស់លោក Jack Keane ធ្វើឡើងបន្ទាប់ពីប្រព័ន្ធមីស៊ីល S-400 ដំបូង បានទៅដល់ទឹកដីតួកគី កាលពីប៉ុន្មានថ្ងៃមុននេះ។

លោក Keane បានគូសបញ្ជាក់ ប្រាប់សារព័ត៌មាន The Times យ៉ាងដូច្នេះថា «ការទិញប្រព័ន្ធមីស៊ីល S-400 របស់តួកគី បានរំលោភគោលនយោបាយរបស់ NATO ដែលតម្រូវឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនកុំទិញបរិក្ខា យោធាពីរុស្ស៊ី... ដូច្នេះការសម្រេចចិត្តរបស់តួកគី គឺជារឿងមិនអាចទទួលយកបាន ហើយយើងក៏មិនធ្លាប់បានជួបភាពតានតឹង នៅក្នុងចំណោមសម្ព័ន្ធមិត្ត NATO ដូចបច្ចុប្បន្ននេះដែរក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ»។

គួរបញ្ជាក់ថា បើតាមលោក Jack Keane ការដកតួកគី ចេញពីកម្មវិធីអភិវឌ្ឍន៍យន្ដហោះ ចម្បាំងបំបាំងកាយអាមេរិក F-35 គឺជារឿងត្រឹមត្រូវ ប៉ុន្តែលោកក៏ទទួលស្គាល់ដែរថា តួកគីគឺជាសម្ព័ន្ធមិត្ត យុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់សហរដ្ឋអាមេរិក។ ដោយឡែក សម្រាប់តួកគីវិញ ក៏បានបញ្ជាក់ជំហររបស់ខ្លួនដដែល ក្នុងការបន្តទទួលយក ប្រព័ន្ធការពារមីស៊ីល S-400 ពីរុស្ស៊ី ទៅតាមកិច្ចព្រមព្រៀង ទិញដែលត្រូវបានសម្រេច រួចទៅហើយ។

បន្ថែមពីនេះ អ្នកជំនាញអន្តរជាតិ នានាក៏បានព្រមានផងដែរថា ការហាមឃាត់តួកគីលើសិទ្ធិទិញ និងអភិវឌ្ឍន៍យន្តហោះ ចម្បាំង F-35 ហាក់ដូចជាការជម្រុញឲ្យតួកគី ងាកទៅប្រឹងប្រែង អភិវឌ្ឍន៍សព្វាវុធ ដោយខ្លួនឯង ឬក៏អាចទៅទិញសព្វាវុធ ពីរុស្ស៊ីបន្ថែមទៀត ផងក៏ថាបានដែរ៕

ដកស្រង់ពី៖ Fresh News