Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់២នាក់ និងរងរបួស២២នាក់ ក្នុងការបាញ់រះ​កាលពីចុងសប្តាហ៏ នៅ Chicago

  • បោះពុម្ព

បុរស២នាក់ បានស្លាប់ និងហោចណាស់២២នាក់ផ្សេងទៀត បានរងរបួស ក្នុងការបាញ់រះច្រើនជាង១០ដង ពេញទីក្រុង Chicago សហរដ្ឋអាមេរិក ពីថ្ងៃសុក្រ

ដល់ថ្ងៃសៅរ៍ នេះបើយោងតាមការផ្សាយរបស់បណ្តាញព័ត៌មានក្នុងស្រុក។ការបាញ់ប្រហារដ៏សាហាវ ជាលើកដំបូងនាចុងសប្តាហ៏ របស់ទីក្រុង មួយនេះ បានកើតឡើងនាកន្លែង ២០០ ប្លុកខាងលិចទី១០៥  កាលពីយប់ថ្ងៃសុក្រ។ យុវជនអាយុ២១ឆ្នាំម្នាក់ កំពុងអង្គុយក្នុងឡាន នៅពេលដែលមនុស្សម្នាក់ ជិះឡានពណ៌ប្រាក់មួយផ្សេង មកបាញ់គាត់ជាច្រើនដង។

ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលក្រោយមកបានស្លាប់បាត់បង់ជីវិត នេះបើតាមការផ្សាយរបស់កាសែតក្នុងស្រុក  Chicago Sun-Times

ការស្លាប់ជាលើកទី២គឺយុវជនម្នាក់អាយុ២៣ឆ្នាំកំពុងអង្គុយក្នុងឡានមុនម៉ោងរំលងអាធ្រាតយប់ថ្ងៃសុក្រនៅពេលដែលគាត់មានជម្លោះពាក្យសំដីជាមួយមនុស្សមួយក្រុម

ឈរនៅម្ខាងផ្លូវ ហើយបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ នេះបើតាមប៉ូលីស Chicago ប្រាប់។

មួយករណីទៀត គឺបុរស២នាក់ ដើរទៅកាន់ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ដែលកំពុងដើរទៅរកឡានដែលចតទុក ហើយបាញ់រះ កាលពីរសៀលថ្ងៃសៅរ៍ តែក្មេងនោះ បានស្ថិតក្នុងស្ថានភាពល្អហើយ បន្ទាប់ពីបានបញ្ជូនទៅដល់មន្ទីរពេទ្យ។

ជនរងគ្រោះជាយុវតីម្នាក់ទៀតអាយុ១៤ឆ្នាំដែលកំពុងឈរលើចិញ្ចើមថ្នល់ក្នុងសង្កាត់Chicagoខាងលិចត្រូវបានជនម្នាក់ជិះឡានពណ៌ងងឹតបាញ់រះលើនាងដោយត្រូវ

របួសដៃ និងជើង តែបានរួចជីវិតពេលទៅដល់ពេទ្យ។

មិនមានជនណាម្នាក់ ត្រូវបានចាប់ខ្លួន និងជាប់ឃុំពីបទបាញ់ប្រហារនេះទេ។ ប៉ូលីសទីក្រុង Chicago កំពុងស៊ើបអង្កេតលើរឿងបាញ់ប្រហារដាច់ដោយ

ឡែកពីគ្នានេះហើយ។មុនចុងសប្តាហ៏កន្លងនៃទិវាឯករាជ្យទីក្រុងChicagoមានមនុស្ស៥នាក់ស្លាប់និងរបួស ៦៣នាក់ បើទោះជាមានមន្រ្តីប៉ូលីស

ល្បាតតាមដងផ្លូវ១៥.០០០នាក់ក៏ដោយ។

យោងតាមគេហទំព័ររក្សាឯកសារហឹង្សាដោយកាំភ្លើង កន្លងមកមានមនុស្ស៨.០៣៦នាក់ ត្រូវបានបាញ់ស្លាប់នៅឆ្នាំ២០១៩នេះ នៅសហរដ្ឋអាមេរិក ហើយ 15,861 នាក់បានរងរបួសក្នុងការបាញ់ចំនួន 30,518 លើក នេះបើតាមការផ្សាយរបស់ស៊ិនហួរ កាលពីថ្ងៃអង្គារ៍។

According to tracking website Gun Violence Archive, 8,036 people were shot dead so far in 2019 in the United Sates and people were injured in shootings this year. 





 

ដកស្រង់ចេញពី Xinhua News

ប្រែសម្រួលអត្ថបទដោយ លោកស្រី គឹម ម៉ូលិដា