បណ្តាញសង្គម

ចក្រភពអង់គ្លេស នឹង “បិទភ្នែក” លើអំពើហឹង្សានៅទីក្រុងហុងកុង

ចក្រភពអង់គ្លេស “នឹងបន្តបិទភ្នែក” លើការស៊ើបអង្កេតរបស់លោកស្រី Carrie Lam មេដឹកនាំទីក្រុងហុងកុង ចំពោះការវាយប្រហារដ៏សាហាវលើក្រុមអ្នកតវ៉ាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ នេះបើតាមរដ្ឋមន្រ្តីក្រសួងការបរទេសដែលមានវ័យក្មេង ប្រាប់កាលពីថ្ងៃចន្ទ។
លោករដ្ឋមន្រ្តី Andrew Murrison បានប្រាប់ថា វាជារឿងសំខាន់ដែលយើងមិនធ្វើការសន្និដ្ឋានភ្លាមៗ ថាតើនរណាដែលនៅពីក្រោយឈុតឆាក ដ៏គួរឲ្យរំខាន កាលពីថ្ងៃអាទិត្យនោះ។
កំហឹងបានឆាបឆេះក្នុងទីក្រុងហុងកុង បន្ទាប់ពីការវាយប្រហារ ដោយហ្វូងជនពាលដែលគួរឲ្យសង្ស័យ ដោយបន្សល់មនុស្សរាប់សិបនាក់រងរបួស។
ក្រុមបុរសជាច្រើន ដែលពាក់អាវយឺតពណ៌ស និងមានកាន់ដំបង កំណាត់ឈើ និងបង្គោលដែក បានវាយប្រហារមកលើហ្វូងបាតុករប្រឆាំងនឹងរដ្ឋាភិបាល នៅពេលដែលពួកគេវិលត្រលប់ពីការដើរក្បួងដ៏ធំមួយផ្សេងទៀត កាលពីព្រឹកថ្ងៃនោះ។
លោក Murrison បានថ្កោលទោសអំពើហឹង្សានោះ ដោយបន្ថែមថា “ខ្ញុំ គាំទ្រសិទ្ធិមនុស្ស ដើម្បីការតវ៉ាប្រកបដោយសន្តិវិធី និងដោយស្របច្បាប់”។
ចក្រភពអង់គ្លេស ដែលបានចុះសន្ធិសញ្ញាប្រគល់ការកាន់កាប់ត្រលប់ទីក្រុងហុងកុងទៅឲ្យប្រទេសចិន កាលពីឆ្នាំ ១៩៩៧ “នៅតែប្តេជ្ញាយ៉ាងពេញលេញ ដើម្បីលើកស្ទួយកម្រិតខ្ពស់របស់ទីក្រុងហុងកុង លើបញ្ហាស្វ័យត សិទ្ធិ និងសេរីភាព” លោកបានបន្ថែម។
រដ្ឋលេខាធិការក្រសួងការបរទេសអង់គ្លេស បានអំពាវនាវឲ្យមានការសាកសួរដ៏ឯករាជ្យមួយលើការឆ្លើយតបរបស់ប៉ូលីស ចំពោះការតវ៉ាកន្លងមក។
លោក បានទាមទារថា ការសាកសួរ ត្រូវតែ “ពេញលេញ និងទូលំទូលាយ ហើយប្រកបដោយឯករាជ្យជាចំបង”។
ក្រុមអ្នកតវ៉ា បានសន្យារក្សាបន្តនូវចលនារបស់ពួកគេ រហូតទាល់តែការទាមទារដ៏ចំបង ត្រូវបានឆ្លើយតប នេះបើតាមការផ្សាយរបស់Channel News Asia កាលពីថ្ងៃអង្គារ៍។

ដកស្រង់ចេញពី Channel News Asia

ប្រែសម្រួលដោយ  លោកស្រី គិម ម៉ូលិដា