Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រកឃើញខ្មោច​នាវា​មុជទឹក​របស់​បារាំង Minerve ក្រោយ​បាត់ខ្លួន​រយៈពេល ៥០ឆ្នាំ

  • បោះពុម្ព

(ប៉ារីស)៖នាវាមុជទឹករបស់បារាំង ដែលមានឈ្មោះថា Minerve មានផ្ទុកមនុស្ស ៥២នាក់ ដែលបានលិច នៅក្រោមបាតសមុទ្រ  កាលពី៥០ឆ្នាំមុន នៅឆ្នាំ១៩៦៨ ត្រូវបានរកឃើញ នៅឆ្នេរសមុទ្រនៃប្រទេសបារាំង។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។ នាវាមុជទឹកនេះ  ត្រូវបានគេរកឃើញ កាលពីថ្ងៃអាទិត្យ នៅបាតសមុទ្រមេឌីទែរ៉ាណេ ក្នុងជម្រៅ ២,៣៧០ម៉ែត្រ និងក្នុងចម្ងាយ៤៥ គីឡូម៉ែត្រពីទីក្រុង Toulon ប្រទេសបារាំង។

ហេតុផលនៃការលិចនាវាមុជទឹក គេនៅតែមិនទាន់រកឃើញនៅឡើយ។ សូមរំឭកថា នាវាមុជទឹក Minerve ដែលមានផ្ទុកនាវិក ៥២នាក់ ត្រូវបានលិច នៅអំឡុងពេលដែល ចេញធ្វើលំហាត់សម នៅសមុទ្រមេឌីទែរ៉ាណេ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៦៨៕ 

 

ដកស្រង់ពី៖ Fresh News