Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ថៃ៖ ពួកឧទ្ទាមវាយលុកបន្ទាយភាគខាងត្បូង នាំឲ្យមនុស្ស៤នាក់បាត់បង់ជីវិត!

  • បោះពុម្ព

(បាងកក)៖ មនុស្សសរុប ០៤នាក់បានបាត់បង់ជីវិត ក្នុងហេតុការណ៍វាយប្រហារ ដោយពួកឧទ្ទាម  លើបន្ទាយយោធាមួយកន្លែង នៅភាគខាងត្បូងប្រទេសថៃ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។ បើតាមអាជ្ញាធរឲ្យដឹង នាថ្ងៃពុធនេះ សកម្មភាពខាងលើ បានកើតឡើងកាលពីវេលាយប់ ថ្ងៃអង្គារ ដោយពួកឧទ្ទាមប្រដាប់អាវុធ  បានវាយលុក លើបន្ទាយនៅដាច់ឆ្ងាយ មួយកន្លែងក្នុងខេត្ត ផាត់តានី (Pattani) ប្រទេសថៃ តាមរយៈការចោលគ្រាប់បែក និងបាញ់ប្រហារជិតមួយម៉ោង។

ជាលទ្ធផលមនុស្ស ០៤នាក់បានស្លាប់ ក្នុងនោះម្នាក់ជាជនស៊ីវិល និងមានមនុស្សពីរនាក់ ទៀតរងរបួសធ្ងន់។ ក្រោយមកពួកឧទ្ទាម ក៏បានដកថយទៅវិញ ដោយសុវត្ថិភាព ក្រោយលួចបានកាំភ្លើងយន្ត ០៥ដើម។

គួរជម្រាបថា បញ្ហាអសន្តិសុខ នៅភាគខាងត្បូងប្រទេសថៃ បានអូសបន្លាយ អស់រយៈពេលប្រមាណ ១៥ឆ្នាំមកហើយ  និងបានផ្តាច់ជីវិតមនុស្ សសរុប ៧,០០០នាក់។ រាជរដ្ឋាភិបាលថៃកន្លងមកនេះ ក៏ធ្លាប់បានព្យាយាមចរចា ជាមួយពួកឧទ្ទាមភាគ ខាងត្បូង នោះផងដែរ ប៉ុន្តែមិនបានជោគជ័យនោះឡើយ។

សម្រាប់ខេត្តបីរបស់ថៃ នៅភាគខាងត្បូង ដែលមានករណីវាយប្រហារ ច្រើនជាងគេនោះមាន ដូចជា ផាត់តានី យ៉ាឡា និងណារ៉ាត់ធីវ៉ាត់៕

ដកស្រង់ពី៖ Fresh News