Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តួលេខមនុស្សស្លាប់ ដោយសារគ្រោះមហន្តរាយធម្មជាតិក្នុងរដូវភ្លៀងនៅឯតំបន់អាស៊ីខាងត្បូង កើនដល់៦៦៩នាក់

  • បោះពុម្ព

  (អាស៊ីខាងត្បូង)៖ តួលេខនៃចំនួនមនុស្សស្លាប់ ដោយសារគ្រោះមហន្តរាយធម្មជាតិផ្សេងៗ បង្កឡើងដោយរដូវភ្លៀងនៅ ឯតំបន់ អាស៊ីខាងត្បូង បានកើនដល់៦៦៩នាក់ហើយ គិតត្រឹមថ្ងៃអង្គារសប្តាហ៍នេះ ខណៈទឹកភ្លៀងត្រូវរំពឹងថា នឹងតែបន្តធ្លាក់ជោគជាំ ថែមទៀត។

នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មានចិន CGTN នៅថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០១៩។ ចាប់តាំងពីដើមខែកក្កដានេះមក  នៅឥណ្ឌាមានមនុស្សយ៉ាងតិច ៤៦៧នាក់ស្លាប់។ នៅប្រទេសនេប៉ាល់មាន៩៨នាក់ស្លាប់ រីឯនៅ បង់ក្លាដែស យ៉ាងហោចណាស់ ៧៨នាក់ បានបាត់បង់ជីវិត និងនៅប៉ាគីស្ថានមាន២៦នាក់ស្លាប់។

ក្រៅពីមនុស្សបាត់បង់ជីវិត ក៏មានប្រមាណ១៧០នាក់ បានបាត់ខ្លួនផងដែរ រួមជាមួយអ្នករងរបួស ខ្ទង់រយឬអាចដល់ពាន់នាក់  ព្រមទាំងការខូចខាតយ៉ាង ច្រើន ផ្សេងទៀត ។ យោងតាមការព្យាករណ៍ ភ្លៀងទំនងនឹងបន្តធ្លាក់ខ្លាំង រហូតដល់ខែសីហា  ជាពិសេស នៅប្រទេសឥណ្ឌាតែម្តង។

គួរជម្រាបថា អំឡុងឆ្នាំ២០១៧ ការធ្លាក់ភ្លៀងយ៉ាងជោគជាំ ក្នុងរដូវវស្សា បានបង្កជាគ្រោះទឹកជំនន់ បំណាក់ដី និងរន្ទះ ដែលបាន សម្លាប់ជីវិតមនុស្ស សរុបយ៉ាងហោចណាស់១,២០០នាក់ នៅឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងបង់ក្លាដែស ហើយប្រជាពលរដ្ឋ ខ្ទង់ ៤១លាននាក់ ដែលរស់នៅអាស៊ីខាងត្បូង បានរងផលប៉ះពាល់ជាខ្លាំង៕

ដកស្រង់ពី៖ Fresh News