បណ្តាញសង្គម

យន្តហោះម៉ាឡេស៊ី១គ្រឿង បានធ្លាក់នៅអ៊ុយក្រែន សម្លាប់មនុស្ស ២៩៥នាក់

ម៉ាឡេស៊ី៖ ជើងហោះហើរ MH17 របស់ក្រុម អាកាចរណ៍ម៉ាឡេស៊ី ផ្ទុកអ្នកដំណើរ អាកាសយានិក និងអ្នកបម្រើ លើយន្តហោះ សរុប ២៩៥នាក់ បានធ្លាក់ នៅក្នុងប្រទេស អ៊ុយក្រែន ជាប់ព្រំដែន ប្រទេសរុស្ស៊ី នៅយប់ ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០១៤នេះ។

នេះបើយោងតាមការ ចេញផ្សាយ របស់ស្កាយញូវ។ មន្រ្តីក្រសួងមហាផ្ទៃ ប្រទេស អ៊ុយក្រែន បានបញ្ជាក់ថា អ្នកដំណើរលើ យន្តហោះ ២៨០នាក់ បូករួមនិងអាកាស យានិក និងអ្នកបម្រើ លើយន្តហោះ ១៥នាក់ផ្សេងទៀត បានស្លាប់បាត់បង់ ជីវិតទាំងអស់។ ចំពោះមូលហេតុ នៃការធ្លាក់នេះ ត្រូវបានព័ត៌មាន រាយការណ៍ថា បណ្តាលមកពីក្រុម ឧទ្ទាមទាម ទារបំបែករដ្ឋ ជាអ្នកបាញ់ទម្លាក់។

តែការចោទប្រកាន់នេះ ត្រូវបានមេដឹកនាំ ក្រុមទាមទារបំបែករដ្ឋ ច្រានចោលភ្លាមៗផងដែរ។ ដោយឡែក BBC វិញ បានចេញផ្សាយ ភ្លាមៗថា ជើងហោះហើរ MH17 របស់ម៉ាឡេស៊ីនេះ បានចេញដំណើរពី ប្រទេសហូឡង់ ឆ្ពោះទៅកាន់ម៉ាឡេស៊ី ហើយបាន ដាច់ការទាក់ទង នៅក្នុងប្រទេសអ៊ុយក្រែន ក្បែរព្រំដែនប្រទេស រុស្ស៊ី ពោលនៅ ចម្ងាយប្រមាណជា ៥០គីឡូម៉ែត្រទៀត ចូលដល់ ដែនអាកាស របស់រុស្ស៊ី។

នេះជាសោកនាដកម្មថ្មីមួយទៀត ហើយសម្រាប់ អាកាសចរណ៍របស់ ម៉ាឡេស៊ី គ្រាដែលជើងហោះហើរ MH 370 របស់ ម៉ាឡេស៊ី មួយគ្រឿង ដែលបាត់ដំណឹង សូន្យឈឹងដោយនាំ អ្នកដំណើរ អាកាសយានិក និងអ្នកបម្រើការលើ យន្តហោះ ២៣៩នាក់ ទៅជាមួយ ផងនោះ មិនទាន់បានរកឃើញនៅឡើយទេ ចាប់តាំងពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០ ១៤ គ្រាកំពុងធ្វើដំណើរទៅកាន់ប្រទេសចិន៕

ដកស្រង់ពី៖ ដើមអម្ពិល