Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាមេរិកនៅតែរក្សាសម្ពាធលើអ៊ីរ៉ង់ដដែល ខណៈរដ្ឋមន្ត្រីការពារជាតិថ្មី ប្តេជ្ញាទប់ស្កាត់រាល់ការបង្កហេតុ

  • បោះពុម្ព

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក ម៉ាក អ៊ែស្ពើ (Mark Esper) បានសន្យាថា លោកនឹងបន្តរក្សាវត្តមាន នាវាចម្បាំង និងយន្ដហោះចម្បាំង នៅក្នុងតំបន់ឈូងសមុទ្រពែក ដើម្បីការពារកប៉ាល់ ដឹកទំនិញអាមេរិក បន្ទាប់ពីអ៊ីរ៉ង់ បានរឹបអូស កប៉ាល់ដឹកប្រេង ដោតទង់ជាតិអង់គ្លេសមួយគ្រឿង ជាការសងសឹកនឹងការរឹបអូសកប៉ាល់ ដឹកប្រេងអ៊ីរ៉ង់ កាលពីដើមខែកក្កដា។

នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩។ លោក Mark Esper ត្រូវបានព្រឹទ្ធសភា បោះឆ្នោតទទួលស្គាល់ ជារដ្ឋមន្ត្រីការពារជាតិផ្លូវការ កាលពីថ្ងៃអង្គារ ហើយគ្រាន់តែស្បថចូលកាន់តំណែង បានបីម៉ោងប៉ុណ្ណោះ លោកបានកត់សម្គាល់ភ្លាមថា មន្ទីរបញ្ចកោណនឹងទប់ស្កាត់ រាល់សកម្មភាពបង្ករឿងរបស់អ៊ីរ៉ង់  ដែលធ្វើឱ្យប៉ះពាល់ ដល់សេរីភាពនាវាចរ។

លោក Esper បានគូសបញ្ជាយ៉ាងដូច្នេះថា «យើងនឹងតាមការពារ កប៉ាល់របស់យើង ប្រឈមមុខនឹងហានិភ័យនានា... តែខ្ញុំគិតថា ប្រទេសដទៃក៏នឹងចាត់វិធានការ ដើម្បីការពារ កប៉ាល់របស់ពួកគេផងដែរ»។

គួរបញ្ជាក់ថា ភាពតានតឹងខ្លាំង បានផ្ទុះឡើងជាថ្មី បន្ទាប់ពីឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីថ្ងៃសុក្រ សប្ដាហ៍មុនបានរឹបអូសកប៉ាល់ ដឹកប្រេងមួយគ្រឿង  ដោតទង់ជាតិអង់គ្លេសឈ្មោះ ស្ទេណា អ៊ីភែរ៉ូ (Stena Impero) តែជាកម្មសិទ្ធិនៃក្រុមហ៊ុនមួយ របស់ស៊ុយអែត  នៅឯចក្រសមុទ្រ ហ័រមូស (Hormuz) ដោយអាជ្ញាធរអ៊ីរ៉ង់ បានអះអាងថា កប៉ាល់នេះបានរំលោភច្បាប់ដែនសមុទ្រ៕

ដកស្រង់ពី៖ Fresh News