Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្មាននរណាដឹងពីប្រភេទមីស៊ីល ដែលជាកូរ៉េខាងជើងទើបបាញ់ក្តៅៗនោះឡើយ ព្រោះវាជាប្រភេទថ្មីបំផុត

  • បោះពុម្ព

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា មីស៊ីលមួយគ្រាប់ ក្នុងចំណោមពីរគ្រាប់  ដែលកូរ៉េខាងជើង បានបាញ់សាកល្បង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គឺជាប្រភេទមីស៊ីលស៊េរីថ្មី ចុងក្រោយបំផុត មិនធ្លាប់បានឃើញឡើយ។

នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០១៩។ កាលពីដំបូងឡើយ យោធាកូរ៉េខាងត្បូង បានអះអាងថា ទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បង មីស៊ីលរយៈចំងាយខ្លីចំនួន ០២គ្រាប់ ចេញទីក្រុងវ៉ុនសាន  (Wonsan) នៃឆ្នេរភាគខាងកើតប្រទេស ដោយវាហោះបានចំងាយ ៤៣០គីឡូម៉ែត្រ មុនធ្លាក់ចូលសមុទ្រជប៉ុន។

ប៉ុន្តែបើតាមសេចក្ដីថ្លែងការណ៍ ដាច់ឡែកមួយផ្សេងទៀត របស់យោធាកូរ៉េខាងត្បូង គ្រាប់មីស៊ីលទីពីរ ហោះបានចំងាយ ៦៩០គីឡូម៉ែត្រ  ហើយជាប្រភេទមីស៊ីល ស៊េរីថ្មីចុងក្រោយបំផុត ដែលគេមិនបានឃើញ ពីមុនមកឡើយ។

គួរបញ្ជាក់ថា នេះគឺជាការបាញ់សាកល្បង មីស៊ីលជាលើកដំបូង ចាប់តាំងពីលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ព្រមព្រៀងគ្ នាបើកកិច្ចចរចា នុយក្លេអ៊ែរឡើងវិញ កាលពីចុងខែមិថុនា កន្លងទៅ។ រីឯក្រុមអ្នកជំនាញយល់ថា ការធ្វើតេស្ដមីស៊ីលនេះ ទៀតសោត គឺជាការបង្ហាញការ ខឹងសម្បាររបស់ទីក្រុងព្យុងយ៉ាង ទៅនឹងគំរោងធ្វើសមយុទ្ធយោធា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅខែសីហាខាងមុខនេះ៕

ដកស្រង់ពី៖ Fresh News