Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សេដ្ឋកិច្ចកូរ៉េខាងជើង ដាំក្បាលចុះកាន់តែខ្លាំង មិនធ្លាប់មានក្នុងរយៈពេល២១ឆ្នាំ!

  • បោះពុម្ព

 (សេអ៊ូល)៖ ឆ្នាំ២០១៨កន្លងទៅនេះ គឺជាឆ្នាំទី២ហើយ ដែលសេដ្ឋកិច្ ចប្រទេសកូរ៉េខាងជើង បន្តដាំក្បាលចុះ មិនធ្លាប់មានក្នុងរយៈពេល ២១ឆ្នាំចុងក្រោយនេះ ខណៈទណ្ឌកម្មដ៏ធ្ងន់ធ្ងររបស់ សហគមន៍របស់អន្តរជាតិ នៅតែបន្តសង្កត់លើ ទីក្រុងព្យុងយ៉ាងនៅឡើយ ដើម្បីបង្ខំឲ្យប្រទេសនេះ ព្រលែងចោលកម្មវិធី អភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។

នេះបើតាមការរបាយការណ៍ ពីធនាគារកណ្តាល នៃប្រទេសកូរ៉េខាងត្បូង ចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០១៩។ របាយការណ៍ខាងលើនេះ បានបញ្ជាក់ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសកូរ៉េខាងជើង បានធ្លាក់ចុះប្រមាណ ៤.១%បន្ថែមទៀត នៅក្នុងឆ្នាំ២០១៨ ខណៈកាលពីឆ្នាំ២០១៧ បានធ្លាក់ចុះប្រមាណ ៣.៥ភាគរយ។

បើគិតពីតួលេខនេះ វាជាការធ្លាក់ចុះ មិនធ្លាប់មាននោះឡើយ គឺចាប់តាំងពីឆ្នាំ១៩៩៧ ហើយដែលលទ្ធផលអាក្រក់នេះ បានកើតមានឡើង ដោយសារតែទណ្ឌកម្ម ទៅលើវិស័យសំខាន់ៗ របស់កូរ៉េខាងជើង ដោយសហគមន៍អន្តរជាតិ នោះតែម្តង។

ប្រទេសកូរ៉េខាងជើង មិនដែលបង្ហាញស្ថិតិជាសាធារណៈ ចំពោះដំណើរការវិវឌ្ឍប្រចាំឆ្នាំ នៃសេដ្ឋកិច្ចរបស់ខ្លួននោះឡើយ ប៉ុន្តែខាងធនាគារជាតិ របស់កូរ៉េខាងត្បូងវិញ បានចាប់ផ្តើមធ្វើការតាមដាន សេដ្ឋកិច្ចកូរ៉េខាងជើង យ៉ាងយកចិត្តទុកដាក់ តាំងតែពីឆ្នាំ១៩៩១មកម្ល៉េះ តាមរយៈការប្រមូលទិន្នន័យ ពីគ្រប់ទិសទីដែលអាចទៅរួច និងយកពីទីភ្នាក់ងារពាណិជ្ជកម្ មរបស់ខ្លួន ដែលមានសកម្មភាព ជាមួយនឹងកូរ៉េខាងជើងផ្ទាល់។

របាយការណ៍ខាងលើនេះ ក៏បានបង្ហាញថែមទៀតថា វិស័យពាណិជ្ជកម្ មរវាងកូរ៉េខាងជើង និងអន្តរជាតិបានធ្លាក់ចុះ រហូតដល់ ៤៨.៤% នៅក្នុងឆ្នាំ២០១៨ ខណៈដែលទណ្ឌកម្ មកាលពីចុងឆ្នាំ២០១៦ និងបន្តមកឆ្នាំ២០១៧ បានកាត់ផ្តាច់ការនាំចេញ  របស់ប្រទេសកូរ៉េខាងជើង ទៅកាន់បរទេស រហូតដល់ទៅជិត ៩០%។ដោយឡែកទីផ្សារនាំ ចេញរ៉ែវិញគឺបានធ្លាក់ចុះ ១៧.៨% ខណៈវិស័យរុក្ខាប្រមាញ់ និងនេសាទវិញ បានធ្លាក់ចុះប្រមាណ ១.៨% ព្រោះតែគ្រោះរាំងស្ងួតកាលពីឆ្នាំ២០១៨។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះចំនួនប្រជាជន កូរ៉េខាងជើងមានសរុប ២៥.១៣លាននាក់ ហើយប្រាក់ចំណូល ក្នុងម្នាក់ៗជាមធ្យម បានត្រឹមតែ ១,២៩៨ដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងមួយឆ្នាំ។ ទោះបីជាកូរ៉េខាងជើងបានចរចា ជាមួយអាមេរិក និងកូរ៉េខាងត្បូង តាំងតែពីឆ្នាំ២០១៨ មកក៏ដោយក្តី ប៉ុន្តែគ្មានទណ្ឌកម្មធំៗ ណាមួយត្រូវបានរំដោះ ចេញពីកូរ៉េខាងជើង នៅឡើយទេ ដោយសារតែ ភាគីអាមេរិក ទាមទារឲ្យកូរ៉េខាងជើង បង្ហាញភាពស្មោះត្រង់ ក្នុងការរំសាយអាវុធចោល យ៉ាងពិតប្រាកដសិន  ប៉ុន្តែកូរ៉េខាងជើង ក៏បានទាមទារឲ្យ ដកទណ្ឌកម្មចេញមុនសិនផងដែរ ជាថ្នូរនឹងការរំសាយអាវុធប្រល័យលោក ដែលខ្លួនមាននោះ៕

ដកស្រង់ពី៖ Fresh News