បណ្តាញសង្គម

ស្លាប់២នាក់ និងរងរបួស២៥នាក់ ក្នុងការផ្ទុះនាភាគនារតី ប្រទេសប៉ាគីស្ថាន

ការផ្ទុះមួយដែលបង្កដោយឧបករណ៏បំផ្ទុះកែច្នៃ បានសម្លាប់មនុស្ស២នាក់ និងរងរបួស២៥នាក់ផ្សេងទៀត ក្នុងទីក្រុង Quetta នាភាគនារតីប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃអង្គារ៍

នេះបើតាមប្រភពពីមន្ទីរពេទ្យប្រាប់កាសែតស៊ិនហួរ។

ស្ថានភាពអ្នករបួស ដែលបានបញ្ជូនទៅដល់មន្ទីរពេទ្យទាំងអស់នោះ គឺមានសភាពនឹងនរហើយ ហើយពួកគេ ក៏ត្រូវបានផ្តល់នូវការព្យាបាលដ៏ល្អបំផុតតាមតែអាចធ្វើបាន នេះបើតាមអ្នកនាំពាក្យមន្ទីរពេទ្យស៊ីវិល នៃទីក្រុង Quetta ។

ការវាយប្រហារ បានកើតឡើងតាមដងផ្លូវវៀងភាគខាងកើតដ៏មមា-ញឹក នៃទីក្រុងរួមខេត្ត Balochistan ភាគនារតីរបស់ប្រទេស នេះបើតាមអគ្គស្នងការរងប៉ូលីស ប្រាប់បណ្តាញព័ត៌មានក្នុងស្រុក ដោយបន្ថែមថា ពួកសកម្មប្រយុទ្ធ បានតម្លើងសម្ភារះបំផ្ទុះដាក់ក្នុងម៉ូតូ និងបានចតវាចោលខាងក្រៅហាងលក់ថ្នាំពេទ្យមួយកន្លែង មុនពេលវាផ្ទុះ។

សាធារណជនទូទៅ ហាក់ដូចជាគោលដៅរបស់ពួកសកម្មប្រយុទ្ធដែលប៉ុនប៉ងធ្វើឱ្យមានការភ័យស្លន់ស្លោនៅក្នុងតំបន់នោះ ដោយធ្វើការបំផ្ទុះ បន្ទាប់ពីមានការស្ងប់ស្ងាត់មួយរយះ នៃការវាយប្រហារបែបនេះ នៅក្នុងតំបន់នោះ។

មិនទាន់ក្រុម ឬបុគ្គលណាម្នាក់ ចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែស្លាកស្នាមនៃឧប្បត្តិហេតុបែបនេះ កាលពីអតីតកាល ត្រូវបានបង្កដោយអ្នកបះបោរជាតិនិយម Baloch ។

ទីក្រុង Quetta ត្រូវបានរួមបញ្ចូលនៅក្នុងទីក្រុងនានា ដែលធ្លាប់ជាសមរភូមិក្តៅរបស់ពួកសកម្មប្រយុទ្ធមួយ នៅក្នុងប្រទេសនេះ ប៉ុន្តែប្រតិបត្តិការយោធារយៈពេលពេញមួយឆ្នាំ និងផែនការសកម្មភាពជាតិប្រឆាំងនឹងសកម្មភាពពួកសកម្មប្រយុទ្ធ គឺបានជួយកាត់បន្ថយសកម្មភាពភេរវជន ក្នុងកម្រិតដ៏ធំមួយនៅក្នុងប្រទេស រួមទាំងទីក្រុង Quetta ។






ដកស្រង់ចេញពី Xinhua News

ប្រែសម្រួលដោយលោកស្រី គឹម ម៉ូលិដា